អ្នករត់ម៉ូតូឌុបម្នាក់អង្គុយចាំដឹកម៉ូយ ត្រូវពួកចោរប្លន់យកម៉ូតូទៅបាត់

​ភ្នំពេញ​ ៖​ អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវក្រុមចោរប្រើកាំបិតកាប់ប្លន់យកម៉ូតូទៅបាត់​ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងនាវេលា ម៉ោង៨ និង៤០នាទីយប់​ ថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅចំណុចផ្លូវទំនប់៧០ ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​។

​ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា ម៉ូតូដែលក្រុមចោរប្លន់យកទៅនោះ ម៉ាក Suzuki Smash-110Cc ពណ៌ខ្មៅ​លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BL-8439​។ ដំបូង រូបគាត់ជាអ្នករត់ម៉ូតូឌុប បានមកឈរចាំដឹកម៉ូយនៅតាមបណ្តោយផ្លូវទំនប់៧០ ស្ថិតនៅក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ខាងលើ​។

​លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិតមួយដើម បានយកមកធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសត្រូវដៃខាងឆ្វេង ប្លន់យកម៉ូតូ រួចជិះគេចចេញទៅបាត់។ បន្ទាប់មកអ្នកដំណើរដែលឃើញ​ជនរងគ្រោះ​មានរបួស​ បានរាយការណ៍​ប្រាប់ឱ្យសមត្ថកិច្ច​ចុះមកកន្លែងកើតហេតុ​តែម្ដង​។ 

​សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទួលសង្កែទី១ដោយមិនទាន់បានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណគាត់នៅឡើយ ដើម្បីស្រាវជ្រាវរកក្រុមចោរប្លន់ម៉ូតូនោះ​៕

adverise with khmeread
tiger
Loading ad ...