បុរសជនជាតិចិនបានបើករថយន្តទាំងស្ថានភាពស្រវឹងបុករបាំងថ្មបាក់អស់៣ផ្ទាំង

​ភ្នំពេញ​ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW ក្នុងល្បឿនលឿនដូចហោះ រេចង្កូតទៅបុក​របាំងថ្ម ពុះចែកទ្រូងផ្លូវ លាន់ដូចរន្ទះ​ បណ្តាលឱ្យបាក់អស់ចំនួន៣កង់ និងដាច់កង់មុខផ្នែកខាងឆ្វេង ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បើកបន្តទាំងដាច់កង់ បានប្រហែល១០០ម៉ែត្រ ក៏ឡើងលើចិញ្ចើម ផ្ទុះកង់ឆ្វេងខាងក្រោយទៀត បើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់។ 

​គ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៥នាទីទៀបភ្លឺ ឈានចូលថ្ងៃ​ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខរោងចក្រកាត់ដេរ ផាកស៊ុន ភូមិព្រែកតាឡុង ​សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូង គេបានឃើញរថយន្តមួយគ្រឿង ម៉ាក BMW X5 ជាប្រភេទរថយន្តស៊េរី 2011 ទំនើប ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AC-1611 ដោយមានបុរសជនជាតិចិនម្នាក់​មិនទាន់ស្គាល់ឈ្មោះជាអ្នកបើកបរ ​ក្នុងស្ថានភាព​ស្រវឹងស្រា បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿនដូចហោះ​​។

​លុះដល់ចំណុចកើតហេតុមុខ​រោងចក្រ​កាត់ដេរ​ ផាកស៊ុន ស្រាប់តែរេចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ​ លាន់សូរដូចរន្ទះ​ បណ្តាលឱ្យរបាំងថ្មបាក់អស់ចំនួន៣កង់ ខ្ទាត​រាយប៉ាយ​ពេញផ្លូវ និងរថយន្តដាច់កង់ឆ្វេងខាងមុខ ខ្ទាតចេញទៅកណ្ដាលផ្លូវ ហើយរថយន្តមិនទាន់អស់ល្បឿនបានបើកទៅទាំងដាច់កង់ អូស​កកិត​នឹងថ្នល់ប្រហែលជា១០០ម៉ែត្រទៀត​ ឡើងលើ​ចិញ្ចើម​ផ្លូវ​បើកទៅមុខលែងរួច ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរនៅជិតនោះ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុភ្លាមៗ។ 

​ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅកាន់សមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌមានជ័យ ចុះមកកន្លែង​កើតហេតុ ដោយសារតែខូចខាតទ្រព្យសម្បត្តិរដ្ឋ ទើបប្រាប់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូតខាត​ទ្រព្យសម្បត្តិ​រដ្ឋតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...