adverise with khmeread 1

​ពាក្យ​ចចាមអារ៉ាម​៖ ក្លឹប​យក្ស​នៅ Premier League ចរចា​ចាក​ចេញពី​ក្របខ័ណ្ឌ Champions League?

​ក្រុម​យក្ស​ទាំង​ប្រាំ​របស់​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ត្រូវបាន​រាយការណ៍​ថា បាន​ជួបពិភាក្សា​ពី​ការចាកចេញ​ដ៏​ភ្ញាក់ផ្អើល​មួយ​ពី​ក្របខ័ណ្ឌ Champions League​។​

​មន្ត្រីជាន់ខ្ពស់​មកពី​ក្លឹប Arsenal, Manchester United, Manchester City, Liverpool និង Chelsea បាន​ស្ថិតក្នុង​ទីក្រុង​ឡុង​ដ៍​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ជជែក​គ្នា​អំពី​រឿងនេះ​។​

​បើ​យោងតាម​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹងថា លោក Ivan Gazidis មកពី​ក្លឹប Arsenal អនុប្រធាន​ក្លឹប​បិសាច​ក្រហម​លោក Ed Woodward នាយក​ក្លឹប​តោ​ខៀវ​លោក Bruce Buck នាយក​ប្រតិបត្តិ​ក្លឹប Man City លោក Ferran Soriano និង​ប្រមុខ​ក្លឹប​ហង្ស​ក្រហម​លោក Ian Ayre ទាំងអស់គ្នា​បាន​ជួប​ជាមួយ​មហាសេដ្ឋី​ពាន់​លាន​លោក Stephen Ross​។​

​គម្រោង​របស់គាត់​សម្រាប់​ក្លឹប​ធំៗ​នៅ​អង់គ្លេស​នោះ​គឺ​ដើម្បី​ចូលរួម​ការប្រកួតប្រជែង​ជាមួយ​ក្លឹប​ដទៃ​នៅ​អឺរ៉ុប​ក្នុង​ក្របខ័ណ្ឌ Super League ថ្មី​មួយ​ផ្សេងទៀត ដែល​អាច​ឲ្យ​ក្លឹប​ទាំងនេះ​រកចំណូលបាន​ច្រើន​គួរសម​។​

​គម្រោង​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​ខណៈ​វា​អាច​កាត់បន្ថយ​នូវ​ហានិភ័យ​នៃ​ការខកខាន​លុយ​ដ៏​ច្រើន​ប្រសិនបើ​ក្លឹប​ដែល​ពាក់ព័ន្ធ​ទាំងនេះ​មិនបាន​ឆ្លង​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League​។​

​ក្រុម Manchester United, Chelsea និង Liverpool កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ទាំងនេះ ប៉ុន្តែ​លី​ក​ថ្មី​នេះ​នឹង​ធានា​ឲ្យ​ពួកគេ​ចូលរួមបាន​។​

​លោក Ross សង្ឃឹមថានឹង​ឈានទៅដល់​កិច្ចព្រមព្រៀង​ឆាប់ៗ​នេះ​ជាមួយ​ក្រុម​ទាំងអស់​ខណៈ​គាត់​បាន​ប្រើ​មហិច្ឆតា​របស់គាត់​ដើម្បី​សម្រេច​ការងារ​នេះ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់