ឆេះផ្ទះទិញអេតចាយទាំងស្រុងនៅសង្កាត់អូរបែកក្អម

​ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យមួយកន្លែងកើតឡើងនៅផ្ទះទិញអេតចាយ​ ស្ថិតនៅភូមិអូរបែកក្អមសង្កាត់អូរបែកក្អម​  ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅវេលាម៉ោង ២និង៣០ នាទី​រសៀល​ ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​ ឆ្នាំ២០១៨ បណ្តាលឱ្យឆេះផ្ទះទិញអេតចាយទាំងស្រុង។

​ប៉ូលិសនិយាយថា​ ម្ចាស់ផ្ទះឈ្មោះ ញិប ផល្លី ភេទប្រុស​ អាយុ​៣៥ឆ្នាំ​ មុខរបរទិញអេតចាយ​ មូលហេតុឆ្លងចរន្តអគ្គីសនី។ ឆេះប្រភេទសំណង់ផ្ទះឈើប្រក់ស័ង្ក​សី កន្លែងទិញអេតចាយ ទំហំ 4ម៉ែត្រx5ម៉ែត្រ​អស់ទាំងស្រុង​។

​ភ្លាមនោះ  រថយន្តការិយាល័យអគ្គិភ័យចំនួន ៥ គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប​។ រថយន្តជំនួយរថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន១គ្រឿងពុំបានប្រើប្រាស់ទឹក និងរថយន្តអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក​ ហើយពន្លត់ចប់នៅម៉ោង៣ល្ងាច​ ថ្ងៃដដែល៕


 

adverise with khmeread
tiger
Loading ad ...