ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យចាប់ខ្លួនបុរស២នាក់ជាមួយថ្នាំញៀន១៩កញ្ចប់

​ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​​ឆ្មក់​បង្ក្រាប​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម ដោយ​ចាប់​ជនសង្ស័យ​បាន២នាក់ និង​ដកហូត​បាន​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន១៩កញ្ចប់ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀល​នៅ​ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨​។

​ប៉ូលិសនិយាយថា ​ជនសង្ស័យ​ទី១.ឈ្មោះ រស់ រិទ្ធី អាយុ២៨ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី២.ឈ្មោះ អួន សិទ្ធី អាយុ៣៩ឆ្នាំ ស្នាក់នៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​ដកហូត​បាន​គ្រឿងញៀន​ក្រាម​ស​ថ្លា​ចំនួន១៩កញ្ចប់។

​បច្ចុប្បន្ន ជនសង្ស័យ​បាន​នាំខ្លួន រួមជាមួយ​វត្ថុតាង​មកកាន់​ផ្នែកប៉ូលិស​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់៕

adverise with khmeread
tiger
Loading ad ...