គ្រឿងចក្រថយមិនបានដឹងមនុស្សនៅពីក្រោយកិនស្លាប់បុរសរើសអេតចាយម្នាក់

​ភ្នំពេញ ៖ ​បុរស​វ័យ​ចំណាស់​ម្នាក់​កំពុង​រើស​អេតចាយ​នៅលើ​គំនរ​សំរាម ស្រាប់តែ​គ្រឿងចក្រ​មួយគ្រឿង​ថយក្រោយ​កិន​បណ្តាលឱ្យ​ស្លាប់​ បង្កការភ្ញាក់ផ្អើលកើត​ឡើង​នៅ​ចំណុច​ក្នុង​ទីលាន​ចាក់សំរាម របស់​ក្រុមហ៊ុន ស៊ីន​ទ្រី​ស្ថិតនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​ល្ងាច ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨​។

​ប៉ូលិសនិយាយថា សព​ជនរងគ្រោះ​ ឈ្មោះ ទឹម ធា ភេទ​ប្រុស​ អាយុ៥២ ឆ្នាំ​មុខរបរ រើស​អេតចាយ ស្នាក់​នៅក្បែ​ទីលាន​ចាក់សំរាម ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ចំណែក​ប្រពន្ធ​ជនរងគ្រោះ​មានឈ្មោះ ស្រ៊ុន សុ​ផា ភេទ​ស្រី​ អាយុ២៨​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​ជាមួយគ្នា​។ 

​ដោយឡែក​អ្នក បើក​គ្រឿងចក្រ​មិនបាន​ស្គាល់​អត្ដ​សញ្ញាណនោះទេ បន្ទាប់ពី​កើត ហេតុ​បានគេច​ខ្លួន​បាត់តែម្តង រួចសមត្ថកិច្ច​បាន​ហៅ​រថយន្ដ​សា​មុយ​ដឹក​យកទៅ​តម្កល់​នៅ​វត្ដ​ឫ​ស្សី​សាញ់ ដើម្បី​ប្រគល់​ឱ្យក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread
tiger
Loading ad ...