ប៉ូលិសស្រុកស្អាងបានឃាត់ខ្លួនបុរសម្នាក់ក្នុងករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ

កណ្តាល ៖ ប៉ូលិសស្រុកស្អាងបានឃាត់ខ្លួនបុរសម្នាក់ក្នុងករណី ប៉ុនប៉ងរំលោភសេពសន្ថវៈនៅវេលាម៉ោង១០ និង៥៨នាទី ថ្ងៃទី០៣ ខែវិឆ្ឆិកា ឆ្នាំ២០១៨  បន្ទាប់ពីបុរសកំហូចនេះធ្វើសកម្មភាពរំលោភសេពសន្ថវៈ ​នាថ្ងៃទី០២ ខែ​វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩ និង៤៣នាទីយប់ នៅចំណុច បន្ទប់ជួលស្ថិតភូមិព្រែកត្រែង ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ភ.មលន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រែកត្រែង ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល​។ ជនរងគ្រោះមានស្នាមជាំលើដើមដៃខាងស្ដាំចំនួន១កន្លែង​។

​ចំណែជនសង្ស័យឈ្មោះឡេង គឹម លាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបេះស្វាយ​។ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យក  ម៉ូតូម៉ាកហុងដាគុបជ្រុងសេ៥០ពណ៌ទឹកប៊ិកចាស់ពាក់ស្លាកលេខ ភ្នំពេញ1AK.5034។

​ប៉ូលិសបន្តថា នៅវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី០២​ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ ឡេង គឹមលាង និងឈ្មោះ ភមលន ធ្លាប់ស្គាល់រាប់អានគ្នា ហើយឈ្មោះ ឡេង គឹមលាង បានឌុប ឈ្មោះ ភ មលន ដោយម៉ូតូពីឃុំស្វាយប្រទាល មកបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ 

​ពេលមកដល់បន្ទប់ជួលឈ្មោះ ភ មលន បានមកក្រៅទិញមី២កញ្ចប់ ឆុងហូបជាមួយគ្នា ធម្មតា រួចហើយឈ្មោះ ឡេង គឹមលាង ក៏បាននិយាយលួងលោមអង្វរសុំស្រលាញ់ឈ្មោះ ភ.មលន តែពាក្យដដែលៗ។ប៉ុន្តែឈ្មោះ ភ.មលន មិនព្រមស្រលាញ់។

​ពេលនោះឈ្មោះ ភ.មលន បានដេញឱ្យឈ្មោះ គឹម លាង ទៅផ្ទះ តែឈ្មោះ គឹមលាង ក៏ចូលបន្ទប់ទឹកលុបមុខ​។ បន្ទាប់មកទៀតក៏ទៅងូតទឹកហើយពេលចេញមកវិញស្លៀកតែខោលីអូ ដើរមកដាក់គន្លឹះទ្វារបន្ទប់។ ពេលនោះវេលាម៉ោង២១ និង៤៣នាទី(ថ្ងៃដដែល) ឈ្មោះភ មលន មានសភាព ភិតភ័យយ៉ាងខ្លាំងក៏បានស្រែកឱ្យគេជួយតែគ្មានអ្នកណាឮទេ។

ភ្លាមនោះឈ្មោះ ឡេង គឹមលាង យកដៃខ្ទប់មាត់ជនរងគ្រោះហើយក៏បានប្រតាយប្រតបគ្នាលើការ៉ូ ដោយទ្រាំពុំបានទើបជនរងគ្រោះអង្វរនិងព្រមប្រគល់ខ្លួនឱ្យឈ្មោះ ឡេង គឹមលាង ជាមួយគ្នានោះជនសង្ស័យក៏យល់ព្រម។ ពេលនោះ ជនរងគ្រោះក៏បានទូរស័ព្ទមកសន្តិសុខឈ្មោះឈួន ឆន ថាមានគេចាប់រំលោភ​។ ភ្លាមនោះ ឈ្មោះ ភ.មលន បានច្រានឈ្មោះ ឡេង គឹមលាងចេញស្ទុះបើកកន្លឹះទ្វាររត់សំដៅមកកន្លែងសន្តិសុខរោងចក្រឱ្យជួយខ្លួន។

​ក្រោយពេលទទួលបានព័ត៌មានខាងលើប៉ូលិសប៉ុស្ដិ៍សិត្បូរបានអន្តរាគមន៍ដល់កន្លែងកើតហេតុធ្វើការនាំខ្លួនឈ្មោះ ឡេង គឹមលាង មកប៉ុស្តិ៍រដ្ឋបាលសាកសួរ​។ នៅវេលាម៉ោង១០ និង៥៨នាទី ថ្ងៃទី០៣​ ខែវិឆ្ឆិកា ឆ្នាំ២០១៨ លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកណ្ដាលបញ្ជាឱ្យ​ឃាត់ខ្លួនឈ្មោះឡេង គឹមលាងដើម្បីបន្តអនុវត្តវត្តតាមនីតិវិធី​៕

adverise with khmeread
tiger
Loading ad ...