តារាស្រីហុងកុង Yammie Lam ត្រូវគេប្រទះឃើញស្លាប់ក្នុងគេហដ្ឋាន

          អតីត​តារាស្រីហុងកុង Yammie Lam ត្រូវ​បាន​ប្រទះឃើញ​ស្លាប់​ក្នុង​គេហដ្ឋាន​របស់​ខ្លួន​​កាល​ពី​ព្រឹក​ថ្ងៃសៅរ៍​ទី​៣​ខែវិច្ឆិកា​ ដោយ​បញ្ចប់​នូវ​ជីវិត​ដែល​ពោរ​ពេញ​ដោយ​ភាព​ជោគជ័យផងនិង​ជូរ​ចត់ផងរបស់នាង។

          តាម​កាសែត Apple Daily News បាន​រាយការណ៍​ថា ប៉ូលិស​រកមិនបាន​ឃើញ​ភស្តុតា​ទាក់ទិននឹងអំពើ​ឃាតកម្មទេ​​ក្នុង​ការ​ស៊ើប​អង្កេត​ដំបូង​របស់ខ្លួន។

          Lam វ័យ​៥៥​ឆ្នាំ​ត្រូវ​បានប្រទះឃើញស្លាប់ បន្ទាប់ពី​មិត្ត​ម្នាក់​ក្នុង​ចំណោម​មិត្ត​ភក្តិ​របស់គាត់បានទូរស័ព្ទ​ហៅ​ប៉ូលិស​ ខណៈ​ពេល​តារាស្រីរូបនេះ​មិន​បាន​បើក​ទ្វារ។

          Lam ល្បីល្បាញ​ជាមួយ​នឹង​ការ​សម្តែង​ជា​តួអង្គនាទីពីងពាងក្នុង​រឿង A Chinese Odyssey កាល​ពី​ឆ្នាំ​១៩៩៥ ដែល​ចូល​រួម​សម្តែង​ដោយ​តារាកំប្លែង Stephen Chow ដែល​ជា​តួឯក​ក្នុង​រឿង​នោះ។

          Lam ត្រូវ​បាន​គេស្គាល់ថា ជា​តារាស្រីរាជនីសម្រស់​មួយ​រូប​ក្នុង​សម័យកាល​ដ៏ជោគជ័យ​បំផុតរបស់​គាត់​ ហើយ​តារាស្រីរូបនេះបាន​ចាប់ផ្តើម​អាជីព​ជាមួយ​ទូរទស្សន៍​ហុងកុង ក្នុង​ឋានៈជា​តារាសម្តែង​ដ៏មាន​ទេពកោសល្យ​។

          Lam បាន​ចូល​រួម​ជាមួយ​កម្មវិធី​ហ្វឹកហាត់សម្តែង​របស់ទូរទស្សន៍​ TVB កាលពី​ឆ្នាំ​១៩៨៣ ដំណាលគ្នា​ជាមួយ​តារាស្រី Carina Lau និង​ Sandra Ng ផងដែរ៕

adverise with khmeread