ប្តីប្រពន្ធមួយគូនៅតែប្រើប្រាស់រថយន្តដែលខ្លួនបានប្រើប្រាស់ អំឡុងដំណើរក្រេបទឹកឃ្មុំកាលពី៥០មុន

          លោក Tom និង​អ្នកស្រី Cristine Eaves បាន​ធ្វើដំណើរ​ក្រេបទឹកឃ្មុំលើក​ដំបូង​កាល​ពីឆ្នាំ​១៩៦៨​ ជាមួយ​រថយន្ត​ស្ព័រ​លើក​ដំបូង​បែប​បុរាណមួយ ហើយ​មក​ទល់ពេល​នេះ​មាន​រយៈ​ពេល​៥០​ឆ្នាំ​ហើយ​ ប៉ុន្តែ​ប្តីប្រពន្ធមួយគូនេះនៅតែប្រើប្រាស់​រថយន្តនេះដដែល។

          រថយន្ត​ម៉ាក MG TF មាន​ចំណែក​សំខាន់​ក្នុង​ថ្ងៃអាពាហ៍ពិពាហ៍​របស់អ្នក​ទាំង​ពីរ​ ខណៈ​ពេល​ភ្ញៀវ​លើក​ដៃ​អបអរសាទរចំពោះ​ដំណើរ​ក្រេបទឹកឃ្មុំ​ក្នុង​ចម្ងាយ​ផ្លូវ​៨៧៤ម៉ាយល៍ពី​ Land`s End ទៅ​តំបន់ John O`Groats ។​ 

          នៅ​ពេល​នេះ អ្នក​ទាំង​ពីរ​បាន​ធ្វើ​ដំណើរ​តាម​ផ្នែក​ខ្លះ​នៃ​ផ្លូវ​ដដែល ដែល​ពួកគាត់ធ្លាប់ឆ្លងកាត់ អំឡុង​ដំណើរ​ក្រេបទឹកឃ្មុំលើក​ដំបូង ហើយ​អ្វីដែល​ខុសប្លែក​នោះគឺ​រថយន្ត​ដែល​មាន​ពណ៌ស្លែចាស់​កាល​ពីមុន​នោះ​បាន​ប្តូរ​មក​ជា​ពណ៌ក្រ​ហម​វិញ។​

          អ្នក​ស្រី Christine វ័យ​៧១​ឆ្នាំ​បាន​និយាយថា “​រថយន្ត​នេះធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​នៅពេលនោះ​និង​រយៈ​៥០ឆ្នាំ​ក្រោយ​។ មាន​ស្ត្រីជា​ច្រើន​គិត​ថា ខ្ញុំ​គឺជា​មនុស្ស​សំណាង”។ អ្នក​ស្រីបាន​រំឭកពីដំណើរ​កាល​ពីឆ្នាំ​១៩៦៨​ថា “នៅស្កុតឡែន យើង​ភ្ញាក់ឡើង​អ្វីៗគឺសទាំង​អស់។ មាន​ព្រិល​ធ្លាក់​គ្រប់កន្លែង​ ហើយ​យើង​ស្ថិតនៅ​ក្នុង​រថយន្ត​។ យើង​គ្មាន​ពេល​រង់ចាំ ដើម្បី​អាហារពេល​ព្រឹកនោះទេ។ យើង​ត្រូវ​ចាកចេញពីព្រិល​”។

          រថយន្ត​ម៉ាក MG ផលិត​ឆ្នាំ​១៩៥៤​ ដែល​អ្នក​ទាំង​ពីរ​ទិញ​ក្នុង​តម្លៃ​៣៥០ផោន​ មាន​ល្បឿន​៨៦​ម៉ាយល៍ក្នុង​មួយម៉ោង​និង​ជា​រថយន្ត​មួយ​ក្នុង​ចំណោម​រថយន្ត​ដែល​លក់១.២៤២​គ្រឿង​។ រថយន្ត​នេះ​មាន​តម្លៃ​ប្រហែល​៣៥.០០០ផោន៕

adverise with khmeread