Wayne Rooney គ្រោងបង្ហាញមុខជាមួយក្រុមជម្រើសជាតិអង់គ្លេសជាលើកចុងក្រោយក្នុងជំនួបជាមួយក្រុមអាមេរិក

            តាមព័ត៌មានថា ខ្សែប្រយុទ្ធ​ Wayne Rooney នឹង​វិលត្រឡប់​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល​មកកាន់ការ​ប្រកួត​លក្ខណៈអន្តរជាតិ​មួយហើយនឹង​​​ធ្វើ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅពេល​ប្រកួត​ជា​មួយ​ក្រុម​អាមេរិក។

          អតីត​ខ្សែប្រយុទ្ធ​ក្លឹប Manchester United និង​ Everton រូបនេះទំនង​ជា​បង្ហាញ​មុខ​លើក​ចុងក្រោយ​​ជាមួយ​ក្រុម​ជម្រើស​របស់​គ្រូបង្វឹក​ Gareth Southgate  សម្រាប់​ការ​ប្រកួត​ដ៏​កម្រនេះ។

          ប៉ុន្តែ​ការផ្ទេរ​ទៅ​ចូល​រួម​ជាមួយ​ក្រុម DC United បាន​ធ្វើ​ឲ្យ​ក្តីសង្ឃឹមរបស់​កី​ឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​រស់ឡើង​វិញ ហើយ​សង្ឃឹមថា នឹង​ទទួល​បាន​ការកោះហៅ​ជាលើកទី​១២០​សម្រាប់ការ​ប្រកួត​នៅ​ពហុកីឡាដ្ឋាន Wembley នៅ​​ថ្ងៃ​ទី​១៥​ខែវិច្ឆិកានេះ។

          Rooney រកបាន​១២​គ្រាប់​សម្រាប់ក្លឹបថ្មី​ ហើយជួយ​ពួកគេ​ឡើង​ដល់​វគ្គ​ផ្លេអហ្វ​ក្នុងក្របខណ្ឌ MLS មុន​ពេល​ប្រកួត​ចាញ់​ក្រុម​ Columbus ។

            ការ​វិលត្រឡប់​របស់ Rooney ជាមួយ​ក្រុម​ជម្រើស​ជាតិ​លើ​ក​នេះ​នឹង​មាន​តែ​ម្តងទេ​ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នក​គាំទ្រ​ជូន​ពរលើកចុងក្រោយ​ដល់​ Rooney ដែល​បាន​ចំណាយ​ពេល​ជួយ​​ក្រុម​ជម្រើស​ជាតិ​កន្លងមក៕

adverise with khmeread