ល្បិចចិត្តសាស្ត្រទាំង ១៨ ចំណុចនេះ ផ្តល់ឱ្យលោកអ្នកនូវប្រៀបឈ្នះគ្រប់ស្ថានការណ៍

អ្វីៗទាំងអស់នៅក្នុងជីវិតគឺសុទ្ធតែពាក់ព័ន្ធនឹងចិត្តសាស្ត្រ។ ចិត្តវិទ្យាគឺពាក់ព័ន្ធនឹងខួរក្បាលរបស់អ្នក និងរបៀបធ្វើអ្វីមួយ។ អ្នកតែងសម្របតាមចិត្តសាស្ត្រគ្រប់កាលៈទេសៈ។ ប៉ុន្តែតើអ្នកដឹងទេ? អ្នកប្រហែលជាមិនបានដឹងល្បិចចិត្តសាស្ត្រមានប្រយោជន៍ទាំង ១៨ ខាងក្រោមនេះទេ។ 

ល្បិចចិត្តសាស្ត្រខាងក្រោមជួយលោកអ្នកមានប្រៀបឈ្នះគ្រប់ស្ថានការណ៍ ឬ ផ្លាស់ប្តូររូបភាពរបស់ខ្លួនឯងដែលបញ្ចេញឱ្យអ្នកដទៃមើល។ 

១. មនុស្សតែងធ្វើកាយវិកាសដៃច្រើន នៅពេលប្រាប់រឿងពិត។ នៅពេលនិយាយកុហក ដៃរបស់មនុស្សនឹងរក្សានៅស្ងៀម។ 

២. នៅភោជនីយដ្ឋាន ត្រូវលៀងដៃបន្ទាប់ពីកុម្ម៉ង់អាហាររួច ព្រោះមីនុយគឺជារបស់កខ្វល់បំផុតនៅភោជនីយដ្ឋាន។ 

៣. ដុកទ័រអះអាងថា ផឹកតែមួយពែង មុនពេលគេង ស្លៀកពាក់រលុងៗ ហើយគេងម៉ោង ១០ អ្នកនឹងគេងលក់បានស្កប់ស្កល់។ 

៤. សុនខអាចមើលដឹងពីទុក្ខព្រួយរបស់ម្ចាស់ ហើយតែងប៉ងធ្វើឱ្យម្ចាស់វារីករាយ ដោយចាប់ផ្តើមត្របុលជិតម្ចាស់។ 

៥. ប្រសិនបើសុនខដើរចេញ កុំព្យាយាមដេញតាមវាមកវិញ។ ជំនួសមកវិញ ដេកលើដី ធ្វើពុតជាមានរបួស នោះវានឹងត្រឡប់មកវិញដើម្បីមើលថាតើម្ចាស់វាមានបញ្ហាឬអត់។ 

៦. ប្រសិនបើមិត្តស្រីរបស់អ្នកចាប់បានអ្នកកំពុងក្រឡេកមើលស្រីផ្សេង ងាកមករកនាងរួចនិយាយថា "បងរីករាយដែលអូនមិនស្លៀកពាក់ដូចនាងម្នាក់នោះ"។ 

៧. ប្រសិនបើអ្នកក្អកចាប់មិនឈ្នះ លើកដៃឱ្យផុតពីលើក្បាល វានឹងឈប់ឯង!

៨. ស្តាប់ឱ្យប្រយ័ត្ន នូវរបៀបដែលមនុស្សម្នាក់និយាយរឿងរបស់អ្នកដទៃប្រាប់មកអ្នក។ នេះជារបៀបដែលពួកគេនឹងនិយាយអំពីអ្នកប្រាប់ទៅអ្នកដទៃ។ 

៩. ទឹកម្នាស់មានប្រសិទ្ធភាពជាងទឹកស៊ីរ៉ូមក្អក ៥ ដង។ វាក៏ជួយទប់ស្កាត់ផ្តាសាយ និង គ្រុនផងដែរ។ 

១០. ចិត្តសាស្ត្រពោលថា ការឈឺចាប់ធ្វើឱ្យអ្នកកាន់តែរឹងប៉ឹង។ ការភ័យខ្លាចធ្វើឱ្យអ្នកកាន់តែក្លាហាន។ ការខូចចិត្តធ្វើឱ្យអ្នកកាន់តែឆ្លាតវៃ។ 

១១. ការសងសឹកល្អបំផុតគឺ បំភ្លេចចោលការសងសឹកនោះ ហើយបន្តដំណើរទៅមុខទៀត ដើម្បីបន្តភាពជោគជ័យ។ កុំទុកឱ្យអ្នកដទៃសប្បាយចិត្តក្នុងការមើលលោកអ្នករងទុក្ខ។

១២. វិធីល្អបំផុតដើម្បីឱ្យនរណាម្នាក់សារភាពរឿងអ្វីមួយ គឺត្រូវនៅឱ្យស្ងៀម។ ពួកគេនឹងសារភាពប្រាប់អ្នក ដោយសារមានអារម្មណ៍ទើសទាល់ក្នុងចិត្តពេក។ 

១៣. ចូរស្រមៃថាខ្លួនអ្នកកំពុងនៅក្បែរមនុស្សដែលអ្នកចូលចិត្ត វានឹងជួយឱ្យអ្នកញញឹមស្រស់អស់ពីចិត្តរៀងរាល់ថ្ងៃ។ 

១៤. ចង់ដឹងថាថ្មពិលនោះល្អឬអត់ ទម្លាក់វានៅលើឥដ្ឋការ៉ូ ប្រសិនបើវាឡងតែម្តង វាជាថ្មល្អ តែប្រសិនបើវាឡងច្រើនតង់ នោះវាជិតអស់ឬអស់ថាមពលហើយ។ 

១៥. រង់ចាំ ៤ទៅ៦ខែ មុនពេលពាក់ព័ន្ធខ្លាំងជាមួយនរណាម្នាក់! នៅអំឡុងរយៈពេលនេះ បំណងពិតរបស់មនុស្សម្នាក់នោះនឹងត្រូវលាតត្រដាង! 

១៦. នៅពេលអ្នកឈ្លក់វង្វេងលង់ស្នេហ៍លើនរណាម្នាក់ ខួរក្បាលរបស់អ្នកមើលរំលង ឬមិនអើពើនឹងគុណវិបត្តិរបស់មនុស្សម្នាក់នោះទេ ជាហេតុធ្វើឱ្យមនុស្សម្នាក់នោះមើលទៅល្អឥតខ្ចោះ។ 

១៧. នៅពេលអ្នកចូលរួមព្រឹត្តិការណ៍អ្វីមួយ ត្រូវកាន់ភេសជ្ជៈនៅដៃឆ្វេងជានិច្ច។ ធ្វើបែបនេះដៃស្តាំនឹងមិនត្រជាក់ឬសើមទេ នៅពេលអ្នកចាប់ដៃជាមួយគេ។ 

១៨. នារីៗចាប់អារម្មណ៍លើបុរសណាដែលចេះធ្វើឱ្យពួកនាងសើច! លក្ខណៈសម្បត្តិនេះធ្វើឱ្យមនុស្សប្រុសម្នាក់នោះកាន់តែទាក់ទាញ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត