adverise with khmeread 72c4c29c 71fb 4de7 a374 0cccc254032c

ករណីចោរប្លន់ស្ត្រី​ម្នាក់នៅខេត្តកំពត ជា​រឿងប្រឌិត​ព្រោះខឹងប្តីមានស្រី

    កំពត ​៖ ករណី​ប្លន់យកទ្រព្យសម្បត្តិដែល​បាន​កើតឡើង កាលពី​ម៉ោង​២ រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ស្ត្រី​ជា​ជនរងគ្រោះនៅភូមិ​ព្រៃ​ឃ្លៃ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្ត​កំពត នោះ​វា​ជា​រឿង​បំភ្លៃ​ការពិត​។​
    ប៉ូលិសខេត្តកំពតបានឲ្យដឹងថា ក្រោយ​ពី​កម្លាំង​ប៉ូលិសជំនាញ​ព្រហ្មទណ្ឌ​ខេត្ត បើក​ការស៉ើបអង្កេត ស្រាវជ្រាវ អស់​រយៈពេល​២​ថ្ងៃ លើ​ករណី​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ និងដោយយោង​តាម​ចម្លើយសារភាព របស់​ម្ចាស់ផ្ទះ រហូតមក​ដល់​រសៀល​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥​​ឃើញថា "ករណី​ប្លន់ ដែល​បាន​កើតឡើង កាលពី​ម៉ោង​២ រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ស្ត្រី​ជា​ជនរងគ្រោះ ឈ្មោះ អ៉ីន ស្រីមុំ អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ព្រៃ​ឃ្លៃ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្ត​កំពត នោះ​វា​ជា​រឿង​បំភ្លៃ​ការពិត​"។
​     ប៉ូលិស​ខេត្ត​កំពតបន្តថា តាមពិត​ស្ត្រី​រូបនេះ បាន​ខឹង​នឹង​ប្តី​របស់​ខ្លួន ដើរ​លេង​ច្រើន​ពេក និង​មាន​ស្រីមាន​ញី នៅ​ខាងក្រៅ​ផង​ទើប​ខ្លួន ប្រឌិត​រឿង​ចោរប្លន់​ប្រដាប់អាវុធ​នេះ​ឡើង ។​ចុង​ក្រោយ​ខ្សែក​មាស ខ្សែដៃ​ផ្លាក​ទីន និង​លុយ ដែល​ប្រឌិត​ថា​ចោរប្លន់​យក​ទៅ​នោះ ត្រូវបាន​ស្ត្រី​រូបនេះ បាន​យក​មក​បង្ហាញ​ដល់​កម្លាំង សមត្ថកិច្ច​ស្រាវជ្រាវ​ខាងលើ​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ឆ្នាំ២០១៥ ៕

adverise with khmeread

មតិយោបល់