1

Adam Johnson អតីត​កីឡាករ Sunderland អាច​ជាប់គុក​១០​ឆ្នាំ​បន្ទាប់ពី​តុលាការ​រកឃើញ​កំហុស​ពីបទ​រំលោភ​អនីតិជន​

​អតីត​កីឡាករ​បាល់ទាត់​ជម្រើស​ជាតី​អង់គ្លេស Adam Johnson កំពុង​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ដល់​ទៅ ១០ ឆ្នាំ​បន្ទាប់​រកឃើញ​កំហុស​មួយចំនួន​ទាក់ទង​សកម្មភាព​ផ្លូវភេទ​ជាមួយ​អ​និតិ​ជន​។​

​គណៈកម្មការ​វិនិច្ឆ័យ​នៅ​តុលាការ Bradford Crown បាន​ផ្តន្ទាទោស​អតីត​ខ្សែបម្រើ​ក្រុម Sunderland ដោយ​សំឡេង​ភាគច្រើន ១០ ទល់នឹង ២ បន្ទាប់​ចៅក្រម​លោក Jonathan Rose បាន​និយាយថា គាត់​នឹង​ទទួលយក​សាលក្រម​សំឡេង​ភាគច្រើន​នេះ​។​

​ជនជាប់ចោទ​វ័យ ២៨ ឆ្នាំ​រូបនេះ បាន​ទទួលស្គាល់ថា គាត់​បាន​ក្លាយជា​មិត្ត​ជាមួយ​ក្មេងស្រី​អាយុ ១៥ ឆ្នាំ​និង​ប្រព្រឹត្តិ​សកម្មភាព​ផ្លូវភេទ​ជាមួយ​ក្មេង​ជំទង់​នោះ ដែល​ទាក់ទង​នឹង​ការ​ថើប​នាង​នៅលើ​រថយន្ត Range Rover របស់គាត់ ប៉ុន្តែ​បាន​បដិសេធ​ការចោទប្រកាន់​ធ្ងន់ធ្ងរ​ចំនួន​ពីរ​ករណី​ទៀត ដោយ​មួយ​ពាក់ព័ន្ធ​ការរួម​ភេទ​តាម​មាត់ និង​មួយទៀត​យកដៃ​លូក​ខ្វេះ​។​

​គាត់​ត្រូវបាន​តុលាការ​ជម្រះ​ឱ្យ​រួច​ផុតពី​ការចោទប្រកាន់​រួមភេទ​តាម​មាត់​កាលពី​ម្សិលមិញ​។ ការចោទប្រកាន់​ប្រឆាំងនឹង​រូបគាត់​កើតឡើង​នៅពេល Jonhson ត្រូវគេ​ប្រទះឃើញ​នៅ​ជាមួយ​ក្មេងស្រី​នោះ​នៅក្នុង​ឡាន​របស់គាត់​ក្នុង​តំបន់ County Durham កាលពី​ថ្ងៃទី ៣០ ខែមករា​ឆ្នាំ ២០១៥​។​

​ចៅក្រម​បាន​និយាយថា ការកាត់ទោស​ជាប់ឃុំ​គឺ​ស្ទើរតែ​ចៀស​មិន​រួច​ទេ ប៉ុន្តែ​បានទទួល​ការបង់ប្រាក់​ឱ្យនៅ​ក្រៅ​ឃុំ​រហូតដល់​ថ្ងៃ​ឡើង​សវនាការ​ម្តងទៀត ដែល​នឹងត្រូវ​កំណត់​កាលបរិច្ឆេទ​នៅពេល​ក្រោយ​៕

ប្រភព៖ មេត្រូ

មតិយោបល់