បុរសដែលគេសម្លាប់នៅថៃមិនត្រូវបានយកសាច់មកធ្វើគុយទាវដូចកាសែតចិនផ្សាយទេ បន្ទាប់ពីប៉ូលិសរកឃើញសាកសពនៅក្នុងលូ

បណ្តាញសារព័ត៌មានចិនបានទម្លាយរឿងមួយកាលពីសប្ដាហ៍មុនដោយអះអាងថា អ្នកហូបចុកខ្លះនៅហាងអាហារបួសមួយកន្លែងនៅទីក្រុងបាងកកបានរកឃើញសាច់កិននៅក្នុងគុយទាវរបស់ពួកគេ ដែលត្រូវបានចោទប្រកាន់ថាជាសាច់បុរសម្នាក់ដែលត្រូវគេសម្លាប់។

បន្ទាប់ពីរបាយការណ៍ត្រូវបានចេញផ្សាយលើសារព័ត៌មានមួយចំនួន ប៉ូលិសថៃបានចេញសេចក្ដីថ្លែងការណ៍ថា ខណៈដែលបុរសនោះត្រូវបានគេសម្លាប់ សាច់របស់គាត់មិនត្រូវបានគេយកមកធ្វើគុយទាវបម្រើអតិថិជននោះទេ។

យោងតាមប្រភពផ្លូវការ AsiaOne អតិថិជនម្នាក់នៃហាងនោះត្រូវបានគេសម្លាប់ក្នុងការវាយប្រតប់គ្នាជាមួយនឹងម្ចាស់ហាងនៅទីនោះ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Prasit Inpathom Prasit វ័យ ៦១ ឆ្នាំ ត្រូវបានគេឃើញចុងក្រោយផឹកភេសជ្ជៈនៅហាងនោះកាលពីថ្ងៃទី ២១ តុលា។

បន្ទាប់ពីបងប្រុសរបស់គាត់បានរាយការណ៍ថាគាត់បានបាត់ខ្លួន ប៉ូលិសបានប្រញាប់ប្រញាល់ទៅហាងលក់គុយទាវនោះ កន្លែងដែលពួកគេបានរកឃើញជញ្ជាំងផ្ទះបាយប្រឡាក់ទៅដោយឈាម។

ហើយមិនយូរប៉ុន្មានសារព័ត៌មានមិនផ្លូវការរបស់ចិនជាហូរហែ ក៏បានចេញផ្សាយថា ម្ចាស់ហាងមានគោលបំណងយកសពជនរងគ្រោះបោះចោលតាមរយៈការចម្អិនសាច់សាកសពក្នុងគុយទាវបម្រើដល់អតិថិជន។

យ៉ាងណាមិញ វេបសាយថៃ Khaosod បានលាតត្រដាងថា ហាងនោះមិនបានបើកធ្វើអាជីវកម្មទេ នៅពេលមានឧបទ្ទវហេតុកើតឡើងនោះទេ។

ចំណែកឯសាកសពវិញ ត្រូវបានគេរកឃើញនៅក្នុងលូទឹកស្អុយនៃហាងលក់គុយទាវនោះនៅថ្ងៃទី ២៣ តុលា ដោយមានស្នាមកាំបិតលើរាងកាយសាកសពជាច្រើនកន្លែង និងក្បាលរងការប៉ះទង្គិចជាមួយនឹងវត្ថុរឹង។ ហើយបច្ចុប្បន្ន អាជ្ញាធរកំពុងតាមស្វែងរកជនសង្ស័យ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...