ប៉ូលិសទទួលឃាត់ខ្លួនស្ត្រីជនជាតិអូស្ត្រាលីដាច់យ៉ៃម្នាក់ហូបបាយគេមិនឱ្យលុយ

ភ្នំពេញ ៖ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ បានទទួលស្ត្រីជនជាតិបរទេសម្នាក់ ឈ្មោះ TAYLOR CHAILLE MAR ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិអូស្ត្រាលី ពីកម្លាំងប៉ូលិសប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមននៅថ្ងៃអាទិត្យទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង​២ និង៤០នាទីរសៀល ពីបទជននេះ ចូលហូបបាយមិនឱ្យលុយ នៅសណ្ឋាគារសូហ្វីតែល និងស្នាក់នៅលើសទិដ្ឋាការ។

​បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជាលើកដំបូងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប និង គោលបំណងទេសចរណ៍។ 

​តាមការសាកសួរ បានឱ្យដឹងថា លិខិតឆ្លងដែនជននេះបាន លើសទិដ្ឋាការស្នាក់នៅ ថ្ងៃទី០៤.១០.២០១៨គ្មានលទ្ធភាពបង់ថ្លៃទិដ្ឋាការស្នាក់នៅ និងកន្លែងស្នាក់នៅ។ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

adverise with khmeread
tiger
Loading ad ...