ក្រុមកីឡាករ Leicester ចូលរួមបុណ្យសពម្ចាស់ក្លឹបនៅទីក្រុងបាងកក

កីឡាករក្រុមបាល់ទាត់ Leicester កាលពីម្សិលមិញ បាននាំគ្នាទៅចូលរួមបុណ្យសពម្ចាស់ក្លឹបរបស់ពួកគេ គឺ លោក Vichai Srivaddhanaprabha ដែលបានទទួលមរណភាពដោយសារឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរកីឡដ្ឋាន King Power កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

ពួកគេបានចាកចេញពីប្រទេសអង់គ្លេសដើម្បីទៅទីក្រុងបាងកក បន្ទាប់ពីយកឈ្នះក្រុម Cardiff ១ទល់នឹង០ ក្នុងការប្រកួតដំបូងរបស់ពួកគេ បន្ទាប់ពីឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រឆក់យកជីវិតអ្នកដំណើរ ២ នាក់ និងអ្នកបើក ២នាក់ផ្សេងទៀត។

កីឡាករទាំងអស់នឹងត្រឡប់មកទឹកដីអង់គ្លេសវិញនៅពាក់កណ្ដាលសប្ដាហ៍នេះដើម្បីត្រៀមប្រកួតជាមួយនឹងក្រុម Burnley ក្នុងទឹកដីរបស់ពួកគេ។

ហើយកីឡាករក្រុម Leicester ត្រូវបានគេឃើញគោរពវិញ្ញាណក្ខន្ធសពម្ចាស់ក្លឹបក្នុងវត្ត Debsirindrawas Ratchaworawiharn ក្នុងទីក្រុងបាងកក ដែលពិធីបុណ្យសពទាំងមូលត្រូវបានព្រះមហាក្សត្រថៃជាអ្នករ៉ាប់រងជំនួសទាំងអស់៕

 

adverise with khmeread
tiger
Loading ad ...