សាច់មាន់១តោនកន្លះត្រូវបានដុតកម្ទេចចោលបន្ទាប់ពីសមត្ថកិច្ចចម្រុះឆែកឃើញក្នុងរថយន្ត១គ្រឿងនៅច្បារអំពៅ

​ភ្នំពេញ​ ៖ សាច់មាន់ ជង្គង់ ជើង ស្លាបមាន់ជាង១តោន ត្រូវបានយកទៅដុតកម្ទេចចោលទាំងអស់នៅម្តុំបឹងជើងឯក ខណ្ឌដង្កោ ក្រោយពីកម្លាំង​​ប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ឆែកឆេរកឃើញក្នុងរថយន្ត១គ្រឿង នៅខណ្ឌច្បារអំពៅ។

​ប៉ូលិសបានឱ្យដឹងថា ​នាវេលាទៀបភ្លឺថ្ងៃ​ទី០៣ ខែ​វិច្ឆិកា ឆ្នាំ២០១៨ កម្លាំង​​ប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីនាំចូល ចែកចាយសាច់ ជង្គុង ជើង ស្លាបមាន់ខូចគុណភាព និងគ្មានច្បាប់ ដឹកតាមរថយន្តកូរ៉េ១គ្រឿង ម៉ាក KIA Bongo ពាក់ស្លាកលេខ 2AD-8321 នៅចំណុចខាងកើតស្ពានច្បារអំពៅ រាជធានីភ្នំពេញ។

​ក្រោយពីការត្រួតពិនិត្យរួចមក សមត្ថកិច្ចចម្រុះបានឆែកឆេរជាក់ស្តែងរកឃើញសាច់មាន់ ជង្គង់មាន់ ជើងមាន់ និងស្លាបមាន់ខូចគុណភាពប្រមាណ១តោនកន្លះ។ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឱ្យកម្លាំងសមត្ថកិច្ចយកសាច់ ជង្គង់ ជើង ស្លាបមាន់ខូចគុណភាពទាំងនោះ ទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមបឹងជើងឯក និងបាននាំខ្លួនអ្នកបើកបររថយន្តចំនួន ២នាក់ មកនាយកដ្ឋានដើម្បីបន្តនីតិវិធី៕

adverise with khmeread
tiger
Loading ad ...