ឃាត់បុរសខ្មែរឥស្លាម២នាក់កំពុងសេពថ្នាំញៀននៅព្រែកប្រា

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ព្រែកប្រា ខណ្ឌច្បារ អំពៅ ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០១៨ ម៉ោង១១ថ្ងៃត្រង់។

​ប៉ូលិសនិយាយថា ១-ជនសង្ស័យឈ្មោះ ម៉ាត់ តាហ្វា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដនិង២-ជនសង្ស័យឈ្មោះ ហ្វឺត មហាម៉ាត់ ភេទ ប្រុសអាយុ​២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង០២នាក់ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ដកហូតបានវត្ថុតាងមាន ឧបករណ៍ជក់គ្រឿងញៀន ០១កំប្លេ
ដែកកេះ០១ និងកូនថង់ប្លាស្ទិច០៣។ 

​បច្ចុប្បន្ន ជនសង្ស័យ​បាន​នាំខ្លួន រួមជាមួយ​វត្ថុតាង​មកកាន់​ផ្នែកប៉ូលិស​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់៕

adverise with khmeread
tiger
Loading ad ...