ឃាត់បុរសចិនម្នាក់វាយនារីខ្មែរម្នាក់ច្រឡំមនុស្ស

ប៉ៃលិន ៖ មានករណីប្រើហិង្សាដោយចេតនាមួយកើតឡើងរវាង ជនជាតិចិនវាយនារីខ្មែរម្នាក់​កើតឡើងកាលពីវេលាម៉ោង ០១ និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនត្រូវប៉ូលិសវ៉ៃខ្នោះ។

ប៉ូលិសនិយាយថា ជនបង្កឈ្មោះ លាង វូ (liang wu) ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងកាស៊ីណូក្រោន​។ ចំណែកជនរងគ្រោះមានឈ្មោះ ញាញ ស្រីដា ភេទស្រី អាយុ​១៨ឆ្នាំ មុខរបរ បម្រើការនៅខារ៉ាអូខេ សិន ( SENSE ) មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ​។

​ប៉ូលិសបន្តថា មូលហេតុបង្កឡើងដោយសារច្រឡំមនុស្ស ព្រោះមុនពេលកើតហេតុជនជាតិចិនរូបនេះបានឱ្យប្រាក់ទៅនារីបម្រើការនៅខេរ៉ាអូខេម្នាក់ ចំនួន១០០ដុល្លារ ដើម្បីយកនារីនោះទៅដេក។ ក្រោយនារីនោះបានលុយរួចនាងក៏គេចបាត់ ​បន្ទាប់មកជនជាតិចិននោះបានឃើញជនរងគ្រោះដោយស្មានថាជានារីដែលយកលុយខ្លួន ក៏ប្រើហិង្សាវាយតែម្តង។

​បច្ចុប្បន្នជនបង្កត្រូវនាំខ្លួនទៅអធិការដ្ឋានប៉ូលិសស្រុកសាលាក្រៅដើម្បីរង់ចាំធ្វើការដោះស្រាយ៕

adverise with khmeread
tiger
Loading ad ...