បើករថយន្ត​ធុន​ធំ​ដឹក​ថ្ម​ចុះចំណោតក្រឡាប់​ដោយ​ខ្លួនឯងរបួសធ្ងន់តៃកុង

​កោះកុង ៖ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កដោយ​រថយន្ត​ធុន​ធំ​ដឹក​ថ្ម​ក្រឡាប់​ដោយ​ខ្លួនឯង នៅលើ​ផ្លូវជាតិ​លេខ ៤៨ ចន្លោះ​បង្គោល​ម៉ែត្រ​លេខ៦១-៦២ នៅ​ចំណុច​អន្ទង់អាំង​ធំ ស្ថិតក្នុង​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុងនៅរសៀល​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨​។ 

​ប៉ូលិសនិយាយថា រថយន្ត​បង្ក​ម៉ាក FREIGHTLINER ពណ៌​ខៀវ ពាក់​ស្លាក​លេខ 3A.6668 ព្រះសីហនុ ដឹក​ថ្ម​ពី​ត្រពាំង​ក្រឡឹង មក​ជួសជុល​ផ្លូវ៤៨ បើកបរ​ដោយ​ឈ្មោះ ​ចន្ថា ភេទ​ប្រុស អាយុ២៦ឆ្នាំ ទីលំនៅ ខេត្តកំពត​។

​លុះមកដល់​ចំណុចកើតហេតុ​ចុះ​ចំណោត ត្រង់​ផ្លូវ​កោង គួបផ្សំ​នឹង​បើក​លឿន​ផង​នោះ បណ្ដាល​ក្រឡាប់​ធ្លាក់​ចិញ្ចើមថ្នល់ ធ្វើ​ឱ្យតៃកុង​រងរបួស​ធ្ងន់ និង​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ បាក់​រនាំង​សុវត្ថិភាព៦សន្លឹក។ ជនរងគ្រោះ ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត៕


 

adverise with khmeread
tiger
Loading ad ...