adverise with khmeread 1

Cazorla ឆ្លើយតប​ទៅនឹង​ពាក្យ​ចចាមអារ៉ាម​ទាំងឡាយ​ដែល​ទាក់ទង​នឹង​បញ្ហា​របួស​របស់គាត់​

​កីឡាករ Santi Cazorla បានផ្តល់​ក្តីសង្ឃឹម​ដល់​ក្រុម Arsenal បន្ទាប់ពី​បានប្រកាសថា​គាត់​នឹង​វិលត្រឡប់​មកវិញ​ឆាប់ៗ​នេះ​។​

​សារព័ត៌មាន​កាលពី​ម្សិលមិញ​បាន​រាយការណ៍​ថា តារា​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ នឹង​ខកខាន​ពេញ​មួយ​រដូវ​កាល​តែម្តង​។​

​ប៉ុន្តែ​អតីត​ខ្សែបម្រើ​ក្រុម Malaga រូបនេះ​បាន​ផុស​នៅលើ​គណនី​បណ្តាញ​សង្គម Twiiter របស់គាត់​ថា គាត់​នឹង​អាច​លេង​វិញ​បាន​នៅ​ដើមខែ​ក្រោយ​។​

​គាត់​បានសរសេរថា "​ភ្ញាក់ផ្អើល​ដោយ​ផ្នែក​មួយ​នៃ​ព័ត៌មាន​ដែល​បានលើកឡើង​ក្នុង​កាសែត​។ ពេលវេលា​កំណត់​កំពុងដំណើរការ​ដូច​កា​រ​គ្រោងទុក​។ ខ្ញុំ​នឹង​រួចរាល់​នៅ​ថ្ងៃទី​១ ខែមេសា​។ ប្រឹងប្រែង​ឡើង​!"​។​

​ប្រិយមិត្ត​កាំភ្លើង​ធំ​នឹង​រីករាយ​ចំពោះ​ដំណឹង​នេះ ខណៈ​កីឡាករ​ចែក​បាល់​ដ៏​សំខាន់​នៅក្នុង​ក្លឹប​រូបនេះ​នឹង​ត្រឡប់មកវិញ​ដើម្បី​សង្គ្រោះ​រដូវ​កាល​របស់​ពួកគេ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់