បុរសម្នាក់តខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេសស្លាប់ខ្លួនឯងក្នុងប្រឡាយ

ពោធិ៍សាត់ ៖ បុរសជាកសិករម្នាក់ ត្រូវបានតខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេសស្លាប់ខ្លួនឯង​ ក្នុងប្រឡាយធំមួយកាលពី វេលាម៉ោង៩ និង៤៥នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ​ស្ថិតនៅក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​។

​សមត្ថកិច្ចនិយាយថា បុរសដែលត្រូវបានឆក់ខ្សែភ្លើងឆក់ត្រីស្លាប់នោះឈ្មោះ តឹក ខឿន ហៅកិះ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

​បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យពិច័យរួច បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...