ក្រុមហ៊ុនអ៊ិនធឺណិត Today Communication ផ្តល់ជូនល្បឿនគុណនឹង ២សម្រាប់ការភ្ជាប់អ៊ិនធឺណិតរៀងរាល់សប្តាហ៏ទី ២

ក្រុមហ៊ុនអ៊ិនធឺណិត Today Communication ដែលជាក្រុមហ៊ុនផ្តោតសំខាន់លើការផ្តល់ជូន កម្ពុជានូវសេវាកម្មភ្ជាប់អ៊ិនធឺណិតដោយផ្តោតលើគុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្ត របស់អតិថិជន បានដាក់ចេញនូវប្រូម៉ូសិនផ្តល់ជូនល្បឿនគុណនឹង ២សម្រាប់ការភ្ជាប់ អ៊ិនធឺណិតរៀងរាល់សប្តាហ៏ទី២ ដល់ក្រុមហ៊ុនអាជីវកម្មទាំងអស់។ ល្បឿននេះមិនមែន១ថ្ងៃ ហើយក៏មិនមែន១អាទិត្យដែរ គឺរៀងរហូតតែម្តង! 

លោក ចន្ធី សុធន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត Today Communication បានមានប្រសាសន៏ថានេះជាប្រូម៉ូសិនមួយក្នុងចំណោមប្រូម៉ូសិនផ្សេងៗទៀត ដែលក្រុមហ៊ុន បាននឹងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាផ្តល់ជូនដល់ក្រុមហ៊ុន អាជីវកម្មទាំងអស់នូវ គុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្ត។ លើសពីនេះបណ្តាល ក្រុមហ៊ុនទាំងអស់ក៏នឹង ទទួលបានផលចំណេញជាច្រើន ព្រោះថាល្បឿនកើនឡើង តម្លៃនៅដ៏ដែរ ហើយនឹងទទួល បានបណ្តាញអ៊ិនធឺណិតដែលដំណើរការជានិច្ចតាមរយៈ បច្ចេកវិទ្យាបណ្តាញអុបទិកក្រោមដី ១០០% របស់ក្រុមហ៊ុន។ 

លោក សុធនក៏បានបង្ហាញសុទិដ្ឋិនិយមថាក្រុមហ៊ុនអ៊ិនធឺណិត Today Communication គឺជាផ្នែកមួយដែលជួយធ្វើអោយបណ្តាលក្រុមហ៊ុនអាជីវកម្មទាំងអស់រីកចម្រើនទៅមុខជាមួយ    បណ្តាញអ៊ិនធឺណិតដ៏ល្អរបស់ខ្លួន។ 

លោក ហេង ម៉េងហូ នាយកក្រុមហ៊ុនសន្តិសុខ Libra បានមានប្រសាសន៏ថានេះជាការល្អ ប្រសើរមែនទេន ព្រោះវាជួយសម្រួលដល់ការចំណាយរបស់ក្រុមហ៊ុន ហើយល្បឿនវិញបាន រហូតដល់គុណនឹង ២ទៀតរកណាបាន។ ខ្ញុំពិតជាពេញចិត្តសេវារបស់ក្រុមហ៊ុនអ៊ិនធឺណិត Today Communication ព្រោះដើរស្រួល លឿន ហើយសេវាថែទាំក៏ល្អអាចជឿទុកចិត្តបាន។

 

សូមជំរាបជូនផងដែរថាសព្វថ្ងៃក្រុមហ៊ុនអ៊ិនធឺណិត Today Communication ​បាននឹងកំពុង    ផ្តល់ជូនអតិថិជនរបស់ខ្លួននូវកញ្ចប់សេវាអ៊ិនធឺណិតជាច្រើនជម្រើស ដែលមានដូចជា Dedicated Broadband Internet, Business Broadband Internet, TODAY Fiber, TODAY xFast, Dark Fiber Private Network, Layer-2 VPN (DPLC), Today Co-Location និង Value Added Services។ 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 023/070 21 5577 ឬតាមរយៈ គេហរទំព័រ www.today.com.kh។

adverise with khmeread
PR