ប្រជាជនឥណ្ឌាខឹងរដ្ឋាភិបាលដែលដកលុយជំនួយរបស់អង់គ្លេសមកសង់រូបសំណាកវីរបុរស

ប្រជាជនបានបង្ហាញការខឹងសម្បារជាខ្លាំង បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានចំណាយប្រាក់ជិតពាក់កណ្តាលនៃលុយជំនួយបរទេសប្រមាណជាជិត ១,៥១ពាន់លានដុល្លារដើម្បីសង់រូបសំណាកខ្ពស់បំផុតលើលោក ដែលបានផ្តល់ជូនពួកគេដោយអង់គ្លេស។

រូបសំណាកនេះគឺមានកម្ពស់ខ្ពស់ជាងពីរដងនៃរូបសំណាក​សេរីភាពរបស់អាមេរិក ហើយវាក៏ត្រូវបានថ្កោលទោសផងដែរសម្រាប់ប្រាក់ដ៏ច្រើនសម្បើមដែលរូបសំណាកមួយនេះទទួលបាន។

ដោយចំណាយពេលជាង ៥៦ខែដែលត្រូវបានចំណាយដើម្បីសាងសង់រូបសំណាកវីរបុរសឥណ្ឌា Sardar Vallabhbhai Patel រដ្ឋាភិបាលឥណ្ឌាបានចំណាយប្រាក់ជិត ៤២៩លានដុល្លារប៉ុណ្ណោះនៃប្រាក់ជំនួយអង់គ្លេស។

រូបសំណាកនេះត្រូវបានដាក់បង្ហាញកាលពីថ្ងៃទី៣១ ខែតុលា ដោយបានឈរខ្ពស់សន្លឹមនៅក្បែរដងទន្លេ Narmada រដ្ឋ Gujarat ដែលជាស្រុកកំណើតរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi៕

 

adverise with khmeread
tiger
Loading ad ...