បុរសឥណ្ឌាអាងវណ្ណៈខ្ពស់ជាង ចាប់បង្ខំក្មេងស្រីអាយុ ១៣ ឆ្នាំឱ្យរួមភេទជាមួយខ្លួន នាងបដិសេធ ទាញកណ្តៀវច្រូតស្រូវកាត់កនាងយ៉ាងសាហាវ

ក្មេងស្រីវ័យ​ ១៣ ឆ្នាំមួយរូបក្នុងប្រទេសឥណ្ឌាត្រូវបានកាត់ក្បាលជាមួយនឹងកណ្តៀវ "សម្រាប់ការបដិសេធរួមភេទជាមួយនឹងអ្នកជិតខាងម្នាក់" ដែលមានវណ្ណៈខ្ពស់ជាងនាង។ នេះបើយោងតាមសម្តីមន្រ្តីប៉ូលិស។

ក្មេងស្រីជំទង់រូបនេះត្រូវបានវាយប្រហារយ៉ាងឃោរឃៅជាមួយនឹងកណ្តៀវច្រូតស្រូវ បន្ទាប់ពីនាងបានបដិសេធរួមភេទជាមួយនឹងបុរសវ័យចំណាស់ម្នាក់។

យោងតាមព័ត៌មានក្នុងតំបន់ ជនជាប់ចោទមានឈ្មោះ Dinesh Kumar បានកាត់ក្បាលក្មេងស្រីជាមួយនឹងកណ្តៀវនៅក្នុងភូមិតូចមួយ នៅជិតទីក្រុង Attur ស្ថិតក្នុងស្រុក Salem រដ្ឋ Tamil Nadu។

មន្រ្តីប៉ូលិសត្រូវបានគេនិយាយថា បានច្រានចោលការអះអាងថាជនល្មើសដ៏ព្រៃផ្សៃនេះបានទទួលរងពីបញ្ហាសុខភាពផ្លូវចិត្ត ពេលដែលខ្លួនបានសម្លាប់ក្មេងស្រីរងគ្រោះ។

ក្មេងស្រីរងគ្រោះកំពុងរៀនសូត្រនៅជិតសាលាក្បែរផ្ទះមួយកន្លែង ហើយបានប្រាប់ទៅម្តាយរបស់នាងអំពីជនសង្ស័យបន្តលួងលោមរួមភេទជាញឹកញាប់ ដែលនាងបានបដិសេធម្តងហើយម្តងទៀត។

ឪពុកម្តាយរបស់នាងដែលជាកម្មករស៊ីឈ្នួល ត្រូវបានគេគិតថាជាវណ្ណៈទាបជាងជនជាប់ចោទ ដែលសេចក្តីរាយការណ៍ក្នុងតំបន់បានលើកឡើងថា បណ្តាលឱ្យជនជាប់ចោទបានចិត្តប្រព្រឹត្តិអំពើសាហាវស្មោគគ្រោកដ៏គឃ្លើនមួយនេះ៕
 

adverise with khmeread