Floyd Mayweather នឹងចេញទៅប្រកួតប្រដាល់សេរីលើកដំបូងនៅជប៉ុន ប៉ះកីឡាករក្មេងល្ហក់វ៉ៃមិនដែលចាញ់

Floyd Mayweather បានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនក្បាច់គុនចម្រុះ RIZIN Fighting Federation ដើម្បីធ្វើការប្រកួតជាមួយនឹងអ្នកប្រដាល់ជប៉ុន Tenshin Nasukawa នៅថ្ងៃចូលឆ្នាំសកលក្នុងទីក្រុង Saitama ប្រទេសជប៉ុន។

អ្នកប្រដាល់មិនដែលចាញ់សូម្បីតែមួយប្រកួតវ័យ ៤១ ឆ្នាំរូបនេះ ដែលបានឈ្នះខ្សែក្រវ៉ាត់របស់ពិភពលោកចំនួនប្រាំក្នុងប្រភេទទម្ងន់ខុសៗគ្នា មិនដែលវាយក្នុងប្រភេទក្បាច់គុនចម្រុះអាជីព និងមិនទាន់ដឹងថាគេវាយរបៀបណាទេ និងច្បាប់អ្វីខ្លះត្រូវគោរពតាមក្នុងការប្រកួតនៅឡើយទេ។

ដៃគូប្រកួតរបស់គាត់ គឺមានអាយុ ២០ ឆ្នាំ ជាអ្នកប្រដាល់ជប៉ុនឈ្មោះ Tenshin Nasukawa នឹងស្ថិតក្នុងព្រឹត្តិការណ៍ RIZIN.14 នោះ។

និយាយទៅកាន់សន្និសីទកាសែទមួយក្នុងទីក្រុង Tokyo នៅថ្ងៃចន្ទ Mayweather បានសម្រេចធ្វើការប្រកួតក្នុងប្រទេសជប៉ុន គឺដើម្បីពង្រីកកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងសកលលោកបន្ថែមទៀត៕

adverise with khmeread