ទូរស័ព្ទអាចបត់បានលើកដំបូងលើពិភពលោក ទីបំផុតលេចរូបរាងជាការពិតមែនទែនហើយ បន្ទាប់ពីលេចឮរាប់ឆ្នាំមិនដែលឃើញផលិត

យើងធ្លាប់ឮអំពីស្មាតហ្វូនចេះបត់បែនបានជាយូរមកហើយ។ ដើមឡើយយើងធ្លាប់ឮពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នឹងបង្កើតទូរស័ព្ទអាចបត់បែនបាន ប៉ុន្ដែក្រុមហ៊ុន Rouyu Technologies មានមូលដ្ឋាននៅរដ្ឋ California ទីបំផុតបានបំបាត់មន្ទិលសង្ស័យនេះ ដោយបង្កើតទូរស័ព្ទដៃអាចបត់បែនបានឈ្មោះ FlexPai ជាផ្លូវការ។

យោងតាមសារលើបណ្ដាញសង្គមរបស់ក្រុមហ៊ុន Ice Universe ស្មានហ្វូនដែលបង្ហាញក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងប៉េកាំង ប្រទេសចិនអាចនឹងធ្វើជាថេបផ្លេតអេក្រង់ទំហំ ៧,៨ អ៊ីញក៏បាន និងបត់វាទៅជាស្មាតហ្វូនទំហំ ៤ អ៊ីញក៏បាន។ ហើយទូរស័ព្ទនោះប្រើប្រភេទអេក្រង់ AMOLED និង Aspect Ratio 4:3។

FlexPai ប្រើនូវ Processor Qualcomm Snapdragon 8150 រួមជាមួយនឹងបច្ចេកវិទ្យា AI និងគាំទ្រជាមួយនឹងសេវា 5G។ ចំណែកឯ Ram និងកន្លែងផ្ទុកទិន្នន័យវិញ វាមានបីប្រភេទក្នុងនោះរួមមាន Ram 6GB/អង់ចងចាំ 128 GB, Ram 8GB/អង់ចងចាំ 256GB និង Ram 8GB/អង់ចងចាំ 512 GB។

រីឯកាមេរ៉ាវិញ នៅខាងមុខមានកាមេរ៉ាភ្លោះទំហំ ១៦ មេហ្គាភិចសែល និងកាមេរ៉ាខាងក្រោយក៏មានពីរដែរ ទំហំ ២០ មេហ្គាភិចសែល។

ខណៈដែលទំហំថ្មរបស់វាមិនទាន់ប្រកាសជាផ្លូវការ FlexPai ត្រូវបានរំពឹងថា នឹងអាចសាកថ្មពី ០ ភាគរយទៅដល់ ៨០ ភាគរយត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ ដោយមានជំនួយពីបច្ចេកវិទ្យា Ro-Charge Fast ។ បន្ថែមពីលើនេះ FlexPai ប្រើនូវប្រព័ន្ធដំណើរការ WaterOS របស់ក្រុមហ៊ុនអាស្រ័យទៅលើ Android Pie៕


 

adverise with khmeread