អតីតអ្នកចាំទីលោក Peter Shilton រិះគន់ខ្លាំងៗចំពោះសហព័ន្ធអង៉គ្លេសដែលបានកោះហៅ Wayne Rooney

            កីឡាករ Wayne Rooney វ័យ​៣៣​ឆ្នាំ​និងជាអតីត​ប្រធាន​ក្រុម​អង់គ្លេស​នឹងទទួល​បាន​ឱកាស​បង្ហាញ​មុខ​ជា​លើក​ទី​១២០​ និង​ជា​ឱកាស​ដើម្បី​និយាយលា​ជា​លើក​ចុងក្រោយ​ នៅពេល​ក្រុម​អង់គ្លេស​ប្រកួត​ជាមួយ​ក្រុម​អាមេរិក​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​ ប៉ុន្តែការទទួលបានឱកាស​​នេះ​​រងការរិះគន់​យ៉ាងខ្លាំង​។

អតីតអ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេសលោក Peter Shilton បាន​ចោទប្រកាន់​សហព័ន្ធ​បាល់​ទាត់ដែល​បានកោះ​ហៅ​ Rooney​ និងអនុញ្ញាតឲ្យ​កីឡាករ​រូប​នេះ​ទទួល​​ការ​ស្វាគមន៍​ជា​លើក​ចុងក្រោយ​នៅ​ពហុកីឡាដ្ឋាន Wembley ។

          លោក Shilton ដែល​ធ្លាប់បានបង្ហាញមុខ​ឲ្យ​ក្រុមជម្រើស​ជាតិ​អង់គ្លេស​១២៥​លើក​នោះ​និយាយថា លោក​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​សម្រេចចិត្ត​នេះ ហើយថា វាគឺជា​កំហុស​ធំមួយ​និង​ជា​ការ​ដណ្តើម​កៅអីរបស់​កីឡាករ​វ័យ​ក្មេង​។

           អតីតកីឡាករវ័យ៦៩​ឆ្នាំរូបនេះ បាន​និយាយថា “ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​នៅពេល​ខ្ញុំ​បានដឹងរឿងនេះ ហើយខ្ញុំ​នៅ​តែ​មិន​ទាន់​យល់​ពី​ការ​សម្រេចចិត្ត​នេះ។ វាមាន​រយៈ​ពេល​២ឆ្នាំ​ហើយចាប់តាំងពី​ Rooney លេង​ជា​លើក​ចុងក្រោយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​។ នៅពេល​នេះ ក្រុម​អង់គ្លេស​មាន​កម្រិត​លេងថ្មីមួយ​ ហើយ​មាន​ស្ថិតិ​ល្អ​នៅ​វើលខាប់​ ប៉ុន្តែអាចនឹងដើរ​ថយ​ក្រោយ​ដោយសារតែ​ការសម្រេចចិត្ត​នេះ។

          លោក បន្តថា “​មិន​មែនមាន​ន័យថា Rooney មិន​ស័ក្តិសម​នឹង​ទទួល​បាន​ការស្វាគមន៍​ទេ។ យើងអាចឲ្យ​គាត់​បង្ហាញមុខ​បាន ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​ទេ។ ការ​ធ្វើបែប​នេះ​មិន​ត្រឹមត្រូវ​ទេ ហើយ​វាបាត់បង់​ឱកាស​របស់​កីឡាករ​វ័យក្មេង៕

adverise with khmeread