លោក Maurizio Sarri ទទូចឲ្យខ្សែប្រយុទ្ធ Alvaro Morata ពង្រឹងស្មារតីបន្ថែមទៀត

          លោក Maurizio Sarri និយាយថា ខ្សែប្រយុទ្ធ​ Alvaro Morata ត្រូវ​តែជម្រះ​លើ​ស្មារតី​ទន់​ជ្រាយ​​របស់ខ្លួន​​ ប្រសិន​បើ​ខ្សែប្រយុទ្ធ​រូបនេះ​ចង់​ធ្វើ​បាន​ល្អដូច​កីឡាករ Harry Kane និង​ Sergio Aguero នៅ​លើ​តារាង​កីឡាករ​រកគ្រាប់បាល់​ច្រើន​ជាងគេ​។

          Morata រកបាន​២គ្រាប់​ អំឡុង​ពេល​ក្រុម​ឆេលស៊ី​យក​ឈ្នះ​ក្រុម​ Crystal Palace ៣-១ ប៉ុន្តែ​ខ្សែប្រយុទ្ធរូបនេះ ​គួរ​រកបាន​គ្រាប់បាល់ហ៊ែតទ្រិក​នៅចុងម៉ោង នៅ​ពេលប្រឈម​មុខ​មួយទល់នឹង​មួយជាមួយ​អ្នក​ចាំទី​ Wayne Hennessey ។

          ខ្សែប្រយុទ្ធអេស្ប៉ាញ​វ័យ​២៦​ឆ្នាំ​រូបនេះ​ព្យាយាម​ឆ្លឹះបាល់រំលង​អ្នក​ចាំទីរបស់​ក្រុម Palace ប៉ុន្តែធ្វើមិន​បានសម្រេច​ ហើយ​លោក Sarri បាន​និយាយថា “​Morata នៅមាន​ស្មារតី​​ផុយ​​ស្រួយនៅឡើយ​"។​

          លោក Sarri បន្ត​ថា “​Morata មាន​ការរីកចម្រើន​ជាងមុនទាំង​ទំនុកចិត្ត​ ស្មារតី​ បុគ្គលិក​លក្ខណៈនិង​បច្ចេកទេស​។ នៅពេលនេះ គាត់​អាចលេង​បាន​ច្រើនជា​មួយ​ក្រុម​”។

          ក្រុម​ឆេលស៊ី​បាន​ឡើង​មក​ឈរនៅលេខរៀងទី​២​នៅលើ​តារាង​ បន្ទាប់ពី​ក្រុមម៉េនឆេស្ទ័រ ស៊ី​ធីបន្ទាប់ពី​​ជ័យជម្នះ​នេះ។ ក្រុម​ឆេលស៊ី​ក៏បាន​បង្កើត​ឯតទគ្គកម្ម​ក្នុង​ក្របខណ្ឌព្រីមីញ៉េ​លីក​ផងដែរ ដោយ​បន្ថែម​ស្ថិតិ​មិន​ដែល​ចាញ់​របស់​ខ្លួន​រហូត​ដល់​១១​ប្រកួត​៕

adverise with khmeread