អ្នកប្រដាល់អ៊ីតាលីម្នាក់ត្រូវមួយកណ្តាប់ដៃរបស់អ្នកប្រដាល់ថៃនៅទឹកផ្តាច់ព្រ័ត្រ ស្លាប់លើសង្វៀននៅទីក្រុងបាងកក

នេះជាគ្រាដ៏រន្ធត់មួយនៃវីរបុរសប្រដាល់លើសង្វៀន Muay Thai ឈ្មោះ Christian Daghio បានដួលសន្លប់ពីរដងជាមួយនឹងកណ្ដាប់ដៃវាយឱ្យសន្លប់ ដែលធ្វើឱ្យគាត់សន្លប់ធំ ហើយគាត់សន្លប់លែងមកវិញជារៀងរហូត។​ នេះបើយោងតាម Daily Mail កាលពីថ្ងៃចន្ទទី៥វិច្ឆិកា។

អ្នកប្រដាល់ជនជាតិអ៊ីតាលីវ័យ ៤៩ ឆ្នាំរូបនេះ នៅពេលត្រូវបានវាយឱ្យសន្លប់លើកទីមួយ គាត់នៅអាចងើបឡើងមកវាយម្ដងទៀតបាន ហើយក្រោយមកគាត់ត្រូវបានគេគ្របក្រណាត់ស នៅពេលកីឡាករគូប្រកួតរបស់គាត់ឈ្មោះ Don Pareuang បានវាយឱ្យគាត់ឱ្យសន្លប់លើកទីពីរ។

Daghio ដែលបានក្លាយជាអ្នកប្រដាល់ បន្ទាប់ពីឡើងលើសង្វៀន Muay Thai បានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីការវាយឱ្យសន្លប់ទឹកចុងក្រោយរបស់គាត់ក្នុងប្រទេសថៃ ជាកន្លែងគាត់ធ្វើការប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC Asian Boxing Council។

ប្អូនប្រុសរបស់គាត់ឈ្មោះ Fabrizio និយាយថា "គាត់ស្លាប់ដូចបំណងរបស់គាត់ចង់បាន។ ខ្ញុំគ្មានអ្វីត្រូវសោកស្ដាយទេ ដោយសារគាត់តែងបែបនេះ។ គាត់ចង់វាយរហូតដល់អាយុ ៨០ ឆ្នាំ។ សង្វៀន គឺជាជីវិតរបស់គាត់ ហើយគាត់ស្លាប់ ក្នុងនាមជាជើងឯក។ បងប្រុសរបស់គាត់មានមិត្តស្រីម្នាក់ជនជាតិថៃ និងមានកូនស្រីអាយុ ៥ ឆ្នាំម្នាក់ ដែលមិនទាន់ដឹងថាឪពុករបស់នាងស្លាប់នោះទេ"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត