adverise with khmeread 5414efae bb02 49ff a77e d7ef11d1191f   copy

រថយន្ត​កិន​ស្ត្រី​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ

     ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​បើក​ម៉ូតូ​ចេញពី​ធ្វើការ​ត្រូវ​រថយន្ត​មួយគ្រឿង​កៀរ​បណ្ដាលឱ្យ​ដួល​ហើយ​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​កិន​ធ្លាយ​ខួរ ហើយ​បើក​រត់​បាត់​។​

     ហេតុ​ការ​ណ៏​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃទី​២​ខែមីនា ឆ្នាំ​២០១៦​នៅ​ខាងលើ​ស្ពាន​លី​យ៉ុង​ផាត់ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​។​

    ប្រភព​ជំហាន​ដំបូង​បានឱ្យដឹងថា ខណៈ​ស្ត្រី​រងគ្រោះ​បើក​ម៉ូតូ  ម៉ាក​ស្មាស់​វី​ព​ណ៏​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ ​1BX-9031 ​ដល់​ច​ណុ​ច​ខាងលើ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​បើក​មក​កៀរ​ឱ្យ​ដួល ហើយ​កិន​ចំក្បាល​បែក​ខួរ​ស្លាប់​ភ្លាមៗ​តែម្តង ហើយ​បើក​រត់​បាត់​។ ស្ត្រី​រងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់