កុំឱ្យដាច់សង្វាក់ការប្រកួត Real Madrid បំពាក់អេក្រង់ទូរទស្សន៍លើចានបង្គន់សម្រាប់អ្នកគាំទ្រដែលចេញទៅបត់ជើងតូចធំ

ធ្លាប់ទេ នៅពេលអ្នកត្រឡប់មកពីនោមវិញដើម្បីបន្តមើលការប្រកួត ស្រាប់តែឮសំឡេងហ៊ោអបអរក្រុមរបស់យើងស៊ុតបញ្ចូលទី ត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីចេញពីបន្ទប់ទឹក?

អ្នកមិនត្រឹមតែខកខានឱកាសមើលការស៊ុតបញ្ចូលទីដ៏អស្ចារ្យពីក្រុមយើងគាំទ្រទេ ប៉ុន្ដែកន្លែងអង្គុយរបស់អ្នកត្រូវអ្នកក្បែរនោះដណ្ដើមបាត់ទៀត ដោយសារតែអ្នកទប់នោមមិនជាប់។

ពិតណាស់ ថ្ងៃនោះនឹងមិនបញ្ចប់យ៉ាងដូច្នេះឡើយ ដោយសារតែ Real Madrid បានដំឡើងអេក្រង់ទូរទស្សន៍លើចានបង្គន់នោម ដើម្បីបន្តការទស្សនារបស់អ្នកមិនឱ្យខកខានឡើយ។

ហើយសម្រាប់ការច្នៃដាក់អេក្រង់លើចានបង្គន់នោមមួយឡើងវិញនៅពហុកីឡដ្ឋាន Bernabeu ត្រូវចំណាយប្រាក់ ៥០០ ផោនដោយក្នុងនោះរួមមានចានបង្គន់ថ្មី និងអេក្រង់ ៣៦០ ដឺក្រេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត