កាសែតបារាំងរាយការណ៍ថា លោក Arsene Wenger កំពុងត្រៀមខ្លួនចូលមកដឹកនាំក្រុម AC Milan

យោងតាមរបាយការណ៍មួយផ្សាយថា លោក Arsene Wenger កំពុងត្រៀមខ្លួនចូលមកជំនួសគ្រូបង្វិកនិងជាអតីតកីឡាករ AC Milan លោក Gennaro Gattuso។

គ្រូបង្វឹកជនជាតិបារាំង ដែលពុំមានការងារធ្វើ ចាប់តាំងពីចាកចេញពីក្រុមកាំភ្លើងធំ Arsenal កាលពីខែមេសា កំពុងស្ថិតក្នុងការចចាអំពីការមកដឹកនាំនៅទឹកដី San Siro។ នេះបើយោងតាមវេបសាយជាភាសាបារាំង France Football។

Wenger ថ្មីៗនេះបានលាតត្រដាងទៅកាន់វេបសាយ Sky Sports ថា គាត់នឹងមានការងារធ្វើនៅលីកកំពូល បន្ទាប់ពីដឹកនាំក្រុម Arsenal អស់ ២២ ឆ្នាំ និងប្រាកដណាស់ថាខ្លួននឹងត្រឡប់មកធ្វើការវិញនៅឆ្នាំក្រោយ។

គ្រូបង្វឹកវ័យ ៦៩ ឆ្នាំរូបនេះនិយាយថា "ខ្ញុំនឹងនៅកន្លែងណាមួយនៅឆ្នាំក្រោយ ប៉ុន្ដែខ្ញុំមិនដឹងថាកន្លែងណាទេ ហើយខ្ញុំសម្រាកបានគ្រប់គ្រាន់ហើយ។ ខ្ញុំមើលបាល់ទាត់ច្រើនណាស់ ហើយខ្ញុំនឹកវាណាស់"។

លោក Wenger ត្រូវបានគេភ្ជាប់ទំនាក់ទំនងជាមួយប្រធានដឹកនាំកីឡានៅឯក្លិប Paris Saint-Germain ចំពេលមានការរាយការណ៍ពីភាពចលាចលរវាងលោក Antero Henrique និងគ្រូបង្វឹកលោក Thomas Tuchel ។

ចំណែកឯគ្រូបង្វឹករងសម្ពាធខ្លាំងរបស់ក្រុម AC Milan លោក Gattuso កំពុងត្រៀមតែថ្ងៃគេបណ្តេញចេញប៉ុណ្ណោះ បើទោះបីជារូបគាត់បានដឹកនាំក្លឹបឡើងទម្រង់លេង ដោយឈ្នះ ៦ លើកក្នុងចំណោម ៨ ប្រកួតចុងក្រោយក៏ដោយ៕
 

adverise with khmeread