ចំនួនសិស្សសាលាជប៉ុនវ័យក្មេងៗធ្វើអត្តឃាត កើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣ទសវត្សរ៍

ក្រសួងអប់រំជប៉ុនបាននិយាយថាការធ្វើអត្តឃាតរបស់កុមារនៅក្នុងប្រទេសជប៉ុនមានចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ។

ក្នុងឆ្នាំសារពើពន្ធ ២០១៦/៧ គិតត្រឹមខែមីនា កុមារ ២៥០ នាក់ចាប់ពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យ ត្រូវបានកត់ត្រាទុកថាបានឆក់យកជីវិតខ្លួនឯង។

ចំនួននេះគឺច្រើនជាងឆ្នាំទៅមិញ៥ដង និងជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ ១៩៨៦។

ការព្រួយបារម្ភដែលកុមារបានរាយការណ៍គឺមានដូចជា បញ្ហាគ្រួសារ ការព្រួយបារម្ភអំពីអនាគត និងការសម្លុតកំហែង។

ប៉ុន្តែសាលាបាននិយាយថា ហេតុផលនៅពីក្រោយការធ្វើអត្តឃាត ១៤០ ករណីគឺមិនដឹងមូលហេតុ ព្រោះសិស្សមិនបានបន្សល់ទុកលិខិតចំណាំណាមួយនោះទេ។

ភាគច្រើននៃអ្នកដែលបានឆក់យកជីវិតខ្លួនឯងគឺនៅអាយុរៀនវិទ្យាល័យ កន្លែងដែលសិស្សជប៉ុនភាគច្រើនរៀនរហូតដល់អាយុ ១៨ ឆ្នាំ។

របាយការណ៍មួយដែលចេញផ្សាយដោយការិយាល័យខុទ្ទកាល័យរបស់ជប៉ុននៅឆ្នាំ ២០១៥ បានពិនិត្យមើលទិន្នន័យអំពីការធ្វើអត្តឃាតរបស់កុមារនៅក្នុងប្រទេសនេះចាប់ពីឆ្នាំ ១៩៧២ ដល់ឆ្នាំ ២០១៣ ដែលបានទទួលស្គាល់អំពីការកើនឡើងការសម្លាប់ខ្លួនខ្ពស់បំផុតគឺនៅដើមឆមាសទី ២ នៃឆ្នាំសិក្សានៅថ្ងៃទី ១ ខែកញ្ញា។

ជប៉ុនមានអត្រាធ្វើអត្តឃាតខ្ពស់បំផុតក្នុងឆ្នាំ ២០១៥ ប៉ុន្តែចាប់តាំងពីវិធានការទប់ស្កាត់ត្រូវបានណែនាំមកនោះ តួលេខបានធ្លាក់ចុះ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ 

ប៉ូលិសនិយាយថា ការធ្វើអត្តឃាតសរុបនៅជប៉ុនបានធ្លាក់ចុះមកនៅប្រហែល ២១.០០០ ករណីក្នុងឆ្នាំ២០១៧ គឺធ្លាក់ចុះពីចំនួនខ្ពស់កប់ពពក ៣៤.៥០០ ករណីក្នុងឆ្នាំ ២០១៣៕ 
 

adverise with khmeread