adverise with khmeread 1

​កាន់តែ​យ៉ាប់​! Petr Cech និង Koscielny នឹង​អវត្តមាន​ក្នុងការ​ប្រកួត​ជាមួយ Tottenham សប្តាហ៍​នេះ​

​ខ្សែការពារ Koscielny បាន​ខកខាន​ក្នុង​បរាជ័យ ២-១ កាលពី​យប់មិញ​ខណៈ​អ្នកចាំទី Cech រងរបួស​សាច់ដុំ​កំភួនជើង បន្ទាប់ពីរ​ត់ទៅ​ទី​វិញ​ក្រោយ​ការទា​ត់បាល់​ជ្រុង​។ របួស​នេះ​នឹង​រក្សា​គាត់​ឲ្យ​នៅក្រៅ​ទីលាន​រយៈពេល​យូរ​។​

Swansea បាន​វាយបក​តាម​ស្មើនឹង​បំបាក់​កាំភ្លើង​ធំ​តែម្តង ប៉ុន្តែ​ក្រុម​របស់លោក Wenger អះអាងថា ពួកគេ​បាន​គ្រប់គ្រង​ការប្រកួត​ទាំងស្រុង​។​

​លោក Wenger បាន​និយាយថា "​វា​ពិតជា​យប់​ដ៏​តានតឹង​ណាស់​។ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ពិតជា​អយុត្តិធម៌​ណាស់​សម្រាប់​យើង​ព្រោះ​យើង​បាន​គ្រប់គ្រង​ការប្រកួត​ទាំងស្រុង​និង​មានឱកាស​យ៉ាងច្រើន​"​។​

​លោក​បាន​បន្តទៀតថា "​ពួកគេ​ស៊ុត​ចំ​គោលដៅ​ពីរ​ជើង​ហើយ​ចូល​តែម្តង​។ ខ្ញុំ​ជឿថា​យើង​មិនមាន​សំណាង​ជាមួយ​អាជ្ញាកណ្តាល​ក្នុង​តង់​ទីមួយ​ចំពោះ​គ្រាប់​ទីមួយ​ទេ​។ គាត់​បាន​ឈរ​នៅក្បែរនោះ​ហើយ​វា​ពិតជា​ច្បាស់​ណាស់ ប៉ុន្តែ​ពួកគេ​បាន​ឆ្លៀត​កេងចំណេញ​ឱកាស​នេះ ហើយ​ខ្ញុំ​គិតថា​វា​ពិតជា​អយុត្តិធម៌​"​។​

Joel Campbell ស៊ុត​បើកឆាក​ឲ្យ Arsenal ប៉ុន្តែ​ត្រូវបាន​ជំនួស​ដោយ Danny Welbeck ក្នុង​តង់​ទី​ពីរ​តែ​មិន​ដូរ Giroud ដែល​កំពុង​លេង​អន់​ទេ​។​

​ចំពោះ​ការសម្រេចចិត្ត​នេះ គាត់​បាន​ឆ្លើយតប​ថា "​អ្នក​ចង់​ឲ្យ​ប្រិយមិត្ត​របស់​អ្នក​រីករាយ ប៉ុន្តែ​ម្យា​ង​វិញទៀត អ្នក​ចង់​ធ្វើការ​សម្រេចចិត្ត​ដែល​អ្នក​គិតថា​ត្រឹមត្រូវ ដោយ​ដឹងថា​អ្នក​រាល់គ្នា​នឹងមិន​ឯកភាព​ជាមួយ​វា​"៕

 

adverise with khmeread
ប្រភព៖ talksport

មតិយោបល់