បុរសម្នាក់ស្លាប់ បន្ទាប់ពីម៉ាស្សារួចនៅប៉ាតាយ៉ា, អ្នកម៉ាស្សាភ័យដល់ឡើងសម្ពាធឈាម ស្លាប់តាមក្រោយដែរនៅអំឡុងពេលមួយសប្តាហ៍ក្រោយ

គ្រួសាររបស់បុរសជនជាតិថៃម្នាក់ដែលបានស្លាប់ នៅពេលទទួលការម៉ាស្សាបែបប្រពៃណីនៅប៉ាតាយ៉ាបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេនឹងមិនដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកម៉ាស្សាដែលមានអាយុ ៧២ ឆ្នាំនោះទេ ហើយពួកគេសង្ឃឹមថាការស្លាប់ដ៏សោកនាដកម្មនេះនឹងក្លាយជាការព្រមានមួយដល់អ្នកដទៃទៀត។

អ្នកស្រី Chanda Sakherm អាយុ ៣២ ឆ្នាំនៅក្នុងបទសម្ភាសន៍ចាក់ផ្សាយមួយបាននិយាយពី ការម៉ាស្សាដែលសម្លាប់ប្តីរបស់នាងឈ្មោះ Sombat Suansak អាយុ ៣៧ ឆ្នាំ។ លោកស្រី Chandra បាននិយាយថាក្រុមគ្រួសាររបស់ខ្លួនកំពុងសម្រាកវិស្សមកាលនៅផ្សារបណ្តែតទឹកប៉ាតាយ៉ាកាលពីថ្ងៃទី ១៣ ខែតុលា នៅពេលដែលពួកគេបានឈប់ត្រឹមហាងផលិតផលរុក្ខជាតិ ដែលពួកគេបានជួប Sakao Weeranan អាយុ ៧២ ឆ្នាំជាអ្នកលក់ដូរដែលបានផ្តល់នូវការម៉ាស្សា ដើម្បីឱ្យលោក Sombat អាចសាកល្បងផលិតផលរបស់ពួកគេ។

Sakao មិនមែនជាអ្នកម៉ាស្សាទេ ហើយការងាររបស់គាត់ គឺដើម្បីជួយដល់អតិថិជន។

លោកយាយបាននិយាយថាគាត់អាចម៉ាស្សាបាន ហើយប្តីរបស់ខ្ញុំចូលចិត្តម៉ាស្សា ដូច្នេះគាត់ក៏យល់ព្រម។ បន្ទាប់ពីប្រហែលកន្លះម៉ោងគាត់បានក្រោកឈរឡើង ហើយនិយាយថាគាត់មិនអាចដកដង្ហើមបាន ហើយក៏ប្រាប់យាយឱ្យឈប់។

ស្ត្រីរូបនេះបាននិយាយថា ប្តីរបស់ខ្លួនគឺមានសុខភាពល្អ ប៉ុន្តែបានទទួលរងរបួសសាច់ដុំនៅពេលដែលកំពុងលេងបាល់ទាត់ត្រឹមតែមួយសប្តាហ៍មុនពេលវិស្សមកាល។

បន្ទាប់ពី Sombat បានដួលនៅលើកំរាលព្រំ រថយន្តសង្គ្រោះបន្ទាន់ត្រូវបានគេហៅ ហើយអ្នកជួយសង្រ្គោះក៏បានអនុវត្តសង្គ្រោះផ្លូវដង្ហើម CPR ។ ទោះជាយ៉ាងណាគាត់បានស្លាប់នៅ ៥ ថ្ងៃក្រោយមក (នៅថ្ងៃទី ១៨ ខែតុលា) ដោយសារការកកឈាមនៅក្នុងសួតរបស់គាត់។

អ្នកលក់ដូរ Sakao Weeranan អាយុ ៧២ ឆ្នាំនៅតែមានភាពតានតឹងអំពីឧបទ្ទវហេតុនេះ ហើយបានស្លាប់ដោយមានសម្ពាធឈាមឡើងខ្ពស់។ នេះបើយោងតាមចៅស្រីរបស់នាងឈ្មោះ Patchsinee អាយុ ២៧ ឆ្នាំ៕

adverise with khmeread