ស្តេចចម្រៀងប៉ុប Michael Jackson ឈរនៅលើកំពូលតារាងរកបានប្រាក់ចំណូលខ្ពស់ជាងគេបន្ទាប់ពីមរណភាព

ទស្សនាវដ្តី Forbes បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​អំពី​ប្រាក់ចំណូល​មិន​ទាន់​កាត់ពន្ធ​គិត​ចាប់ពី​ថ្ងៃទី​១​ខែ​តុលា​ឆ្នាំ​២០១៧ដល់​ថ្ងៃទី​១​ខែ​តុលា​ឆ្នាំ​២០១៨ មុន​ពេលដក​ថ្លៃចំណាយ​សម្រាប់​ភ្នាក់ងារ​ អ្នក​ចាត់ការ​ មេធាវី និង​អ្នក​គ្រប់គ្រងមរតក។

នេះ​គឺជាតារាកំពូល​១០រូប​ដែល​រកចំណូល​បាន​ច្រើ​នជាងគេ ក្រោយ​ពេល​ស្លាប់៖

១. Michael Jackson ៖ ស្តេចចម្រៀង​ប៉ុប់​រូប​នេះ​រកបាន​ចំណូល​៣១៣លានផោន​ពេញ​មួយ​ឆ្នាំ​កន្លង​ទៅ​។ Michael ឈរនៅលើកំពូល​តារាង​រយៈពេល​៦​ឆ្នាំ​ជាប់​ៗគ្នា​ បន្ទាប់ពី​ទទួលមរណភាព​កាល​ពីឆ្នាំ​២០០៩​ ដោយសារការប្រើ​ថ្នាំ​លើ​សចំណុះ។ មកទល់ពេលនេះ Jackson រកចំណូល​បាន ១,៨​ពាន់​លាន​ហើយ​ចាប់តាំងពី​មរណភាព​របស់​លោក។

២. Elvis Presley ៖ អតីត​តារាចម្រៀង​រ៉ក់​ ដែល​ទទួលមរណភាព​ដោយសារ​ជំងឺ​គាំងបេះដូង​កាល​ពីឆ្នាំ​១៩៧៧​ក្នុង​វ័យ​៤២​ឆ្នាំរូបនេះ​រកបាន​ចំណូល​៣១​លានផោន​ពេញ​មួយ​ឆ្នាំ​កន្លងទៅ​នេះតាម​រយៈ​ការ​លក់​ថាសចម្រៀង សំបុត្រចូល​ទស្សនា​វិមាន​ Graceland និង​សាលពិព័រណ៍ដែលមាន​ឈ្មោះ Elvis Presley`s Memphis ។

៣. Arnold Palmer​ ៖ អតីត​ជើង​ឯក​វាយ​កូន​ហ្គុលហ្វ៍ដែល​គេ​ឲ្យ​រហស្សនាមថា អធិរាជ ​រកបាន​ចំណូល​២៧លានផោន​នៅ​ឆ្នាំ​នេះ​ពី​ការប្រើ​ប្រាស់ទីលាន​វាយ​កូន​ហ្គុលហ្វ៍​របស់​លោកនិង​អាជីវកម្មផ្សេងៗរួម​ទាំង​ក្រុម​ហ៊ុន​ផលិតភេសជ្ជះ​ដ៏ធំ​មួយ​ឈ្មោះ Arnold Palmer ដែល​ផ្សំ​តែទឹកកករស់ជាតិ​ផ្អែម​ជាមួយ​នឹង​ទឹកក្រូច​ឆ្មា។ លោក​ Arnold Palmer ទទួល​មរណភាព​ក្នុង​វ័យ​៨៧​ឆ្នាំ​កាល​ពីឆ្នាំ​២០១៦។

៤. Charles Schulz ៖ អ្នក​គូរូ​បត្លុក​អាមេរិក​ដែល​មាន​ឈ្មោះហៅ​ក្រៅ Sparky ល្បី​ល្បាញ​ដោយ​សារ​ភាព​យន្ត​ជីវចល​រឿង Peanuts ដែល​មាន​តួអង្គ​ Snoopy និង Charlie Brown ។ លោក​ស្លាប់ដោយ​សារ​ជំងឺ​មហារីកពោះវៀន​ធំ​ក្នុង​ឆ្នាំ​២០០០​ក្នុង​វ័យ​៧៧​ឆ្នាំ​ ហើយ​ភាព​យន្ត​កំប្លែង​ដើម​របស់​លោក​ត្រូវ​បាន​បោះ​ពុម្ភផ្សាយ​ចាប់តាំងពី​ពេលនោះមក និង​រកចំណូល​បាន​២៦លានផោន​នៅ​ឆ្នាំ​នេះ។

៥. Bob Marley ៖ ជា​អ្នក​សរសេរបទចម្រៀងនិង​ជា​អ្នក​ចម្រៀង​សញ្ជាតិ ​ហ្សាម៉ាអ៊ីក​ដែល​បទចម្រៀងរបស់​លោកល្បីល្បាញ​ពេញពិភព​លោក​នោះ​រកចំណូល​បាន​១៨​លានផោន​នៅ​ឆ្នាំ​នេះ។ លោក Bob Marley ស្លាប់ដោយ​សារ​ជំងឺ​មហារីក​ស្បែក​កាល​ពី​ឆ្នាំ​១៩៨១​ក្នុង​វ័យ​៣៦​ឆ្នាំ។

៦. Dr Seuss ៖ ជា​អ្នក​និពន្ធនិង​ជា​សិល្បករដែល​ល្បីល្បាញ​ដោយ​សារ​សៀវភៅ​កំប្លែក​សម្រាប់កុមារ​ដូចជា​ Green Eggs and Ham ដែលរកចំណូល​បាន​១២​លាន​ផោន​នៅ​ឆ្នាំ​នេះ។ លោក​ទទួល​មរណភាព​ដោយសារជំងឺ​មហារីក​មាត់ក្នុង​ឆ្នាំ​១៩៩១​ក្នុង​វ័យ​៨៧​ឆ្នាំ​។

៧. Hugh Hefner៖ ជា​ចាងហ្វាងទស្សនាវដ្តី Playboy រកចំណូល​បាន​១១,៧​លានផោន​នៅ​ឆ្នាំ​នេះតាម​រយៈ​ការ​បោះពុម្ភផ្សាយ​ផ្សេងៗ សៀភៅនិង​ការលក់និង​ការ​លក់​ទំនិញ​ផ្សេងៗ។ លោក Hugh Hefner ស្លាប់​កាល​ពី​ឆ្នាំ​២០១៧​ក្នុង​វ័យ​៩១​ឆ្នាំ​ដោយសារ​ជំងឺ​ដំបៅ​ក្លាយ។

៨. Marilyn Monroe ៖ ជា​អតីត​តារា​ស្រីក្នុងភាព​យន្ត​ខ្នាតធំ​រកចំណូល​បាន​១១​លាន​ផោន​តាមរយៈ​កិច្ច​ព្រមព្រៀង​ថ្មីៗរួម​ទាំង​កិច្ច​ព្រមព្រៀងមួយជាមួយ​ក្រុម Montblanc ។ Monroe ទទួលមរណភាព​កាល​ពី​៥៦​ឆ្នាំ​មុន​ក្នុង​ឆ្នាំ​១៩៦២​ ដោយ​សារ​ការ​ប្រើ​ថ្នាំ​លើស​ចំណុះ ហើយ​តុលាការតំណត់ថាជា​ការធ្វើ​អត្តឃាត។

៩. Prince ៖ ជាតារា​ចម្រៀង​រកចំណូល​បាន​១០​លានផោន​នៅ​ឆ្នាំ​នេះ រយៈ​ពេល​២ឆ្នាំ​ បន្ទាប់ពី​តារាចម្រៀងរូបនេះ​ទទួល​មរណភាព​ដោយសារ​ប្រើប្រាស់​ថ្មាំលើសដោយ​ចៃដន្យ​ក្នុង​វ័យ​៥៧​ឆ្នាំ​។

១០. Jonh Lennon ៖ ជា​សមាជិកម្នាក់ក្នុ​ងក្រុម​ចម្រៀងជើង​ចាស់ Beatles ។ លោក Lennon រកចំណូល​បាន​៩លានផោន​នៅ​ឆ្នាំ​នេះ រយៈ​ពេល​៣៨​ឆ្នាំ​ បន្ទាប់ពី​លោក​ត្រូវ​បាន​គេបាញ់​ស្លាប់​ក្នុង​ទីក្រុងញ៉ូវយ៉ក៕

adverise with khmeread