ស្ត្រីម្នាក់ចំណាយលុយជាច្រើនដើម្បីវះកាត់កែមុខមាត់និងដងខ្លួនឱ្យដូចកូនស្រីរបស់លោកត្រាំ

ស្ត្រីម្នាក់ ដែលបាននិយាយកោតសរសើរនាង Ivanka Trump និងរូបរាងរបស់កូនស្រីប្រធានាធិបតីអាមេរិករូបនេះ បានទទួលការវះកាត់កែសម្ផស្សចំនួន ៩ ដងដើម្បីមើលទៅដូចនាង។

Sarah Schmidt អ្នកវិភាគបច្ចេកវិទ្យាវ័យ ៣៤ ឆ្នាំបានបង្ហាញពីឆន្ទៈរបស់នាងក្នុងការទទួលការវះកាត់ចំនួន ៩ ដងក្នុងពេលតែមួយ ដើម្បីផ្លាស់ប្តូរទៅជាកូនស្រី អាយុ ៣៧ ឆ្នាំរបស់ប្រធានាធិបតីត្រាំ។

នៅក្នុងបទសម្ភាសន៍ជាមួយ Inside Edition នាង Sarah បានពន្យល់ពីមូលហេតុដែលនាងចង់មើលទៅដូច Ivanka ។ '' ខ្ញុំគិតថានាងស្អាត សមសួន។ របៀបដែលនាងដាក់ខ្លួននាង។ មានអ្វីដែលគួរតែទើសទាល់ទៅ?  ''។

កន្លែងសំខាន់ៗនៃការព្រួយបារម្ភរបស់ Sarah គឺចង្កានិងចង្កេះរបស់នាងព្រោះវាមិនដូចកូនស្រីត្រាំឡើយ។

នាងនិយាយថា "ខ្ញុំចង់ឱ្យវាទៅបាត់ ។ ខ្ញុំមើលឃើញថាគ្មានអ្វីនៅលើ [Ivanka] ទេ" ថ្វីបើនាងមានអាយុតិចជាងកូនស្រីជំទាវទីមួយក៏ដោយ។

ការចូលរួមក្នុងការវះកាត់កែសម្ផស្ស គឺធ្វើឡើងដោយលោកវេជ្ជបណ្ឌិត Franklin Rose នៅទីក្រុង Houston រដ្ឋ Texas ។

ការវះកាត់ទាំង ៩ ដងដែល Sarah បានទទួលរួមបញ្ចូលទាំងការវះកាត់រោមចិញ្ចើម បបូរមាត់ បបូរមាត់នៅក្រោមចង្កា ពាក់កណ្តាលត្រគាកនិងភ្លៅ និងកំប៉េះគូទ។ Sarah ក៏បានទទួលការតសក់ និងការផ្លាស់ប្តូរពណ៌សក់ដោយអ្នកជំនាញឈ្មោះ Donna ផងដែរ។

Sarah ធ្វើការវះកាត់នេះ ដើម្បីបង្ហាញមុខមាត់ថ្មីដល់គ្រួសារ និងមិត្តភ័ក្តិរបស់នាង ដែលចាក់ផ្សាយក្នុងកម្មវិធី Inside Edition កាលពីថ្ងៃចន្ទ។

គួរឱ្យកត់សម្គាល់ ចាប់តាំងពីលោកត្រាំ ឡើងធ្វើជាប្រធានាធិបតីមក ស្ដ្រីជាច្រើនបានចំណាយប្រាក់រាប់ពានដុល្លារ ដើម្បីឱ្យមានមុខមាត់ដូច Ivanka៕


 

adverise with khmeread