ចេះតែមានហ្មង! ស្រីៗក្នុងភូមិ ៥ពាន់នាក់ចេញមកដេកដីឱ្យអាចារ្យឥណ្ឌាវាយនឹងខ្សែតីដើម្បីបណ្តេញព្រលឹងខ្មោចនិងព្យាបាលជំងឺ

វីដេអូមួយបានបង្ហាញស្ត្រីរាប់ពាន់នាក់កំពុងដេកឱ្យគេវាយនឹងខ្សែតីដើម្បីបណ្តេញព្រលឹងខ្មោចចេញពីខ្លួនពួកគេនៅក្នុងពិធីបុណ្យដ៏ឃោរឃៅនៅក្នុងភូមិឥណ្ឌាដាច់ស្រយាលមួយ។

ក្រុមស្ត្រីនិងក្មេងស្រីជំទង់បានលុតជង្គង់ទន្ទឹមគ្នាជាជួរដ៏វែង ហើយរង់ចាំឱ្យពួកអាចារ្យវាយនឹងខ្សែតីនៅក្នុងពិធីបុណ្យ Vijayadashami ដែលប្រារព្ធធ្វើឡើងម្តងក្នុងមួយឆ្នាំនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។

វីដេអូបានបង្ហាញពីរបៀបដែលស្ត្រីទាំងនោះត្រូវបានវាយម្នាក់ម្តងៗរហូតទាល់តែពួកនាងទ្រាំនឹងការឈឺចាប់លែងបាន។

ពិធីបុណ្យនេះធ្វើឡើងនៅព្រះវិហារបុរាណ Sri Achappan នៅភូមិ Bavithram Vellalapatti ស្ថិតនៅព្រំដែនរវាងស្រុក Tiruchi និងស្រុក Namakkal នៃរដ្ឋ Tamil Nadu។

ពួកអ្នកស្ម័គ្រចិត្តដែលគេហៅថា "អ្នកស្វែងរកការសង្រ្គោះ" ដើម្បីឱ្យគេវាយនឹងខ្សែតី គឺព្រួយបារម្ភថា ពួកគេត្រូវបានព្រលឹងខ្មោចសណ្ឋិត ហើយអ្នកខ្លះទៀតជឿថា ពិធីបុណ្យនេះនឹងជួយព្យាបាលជំងឺ។ ពួកអាចារ្យស្លៀកពាក់ប្រពៃណីបន្ទាប់មកអនុវត្តពិធីបុណ្យដោយវាយនឹងខ្សែតីនិងរំពាត់ផ្តៅ។

ស្ត្រីអាយុ ៦០ ឆ្នាំ ឈ្មោះ Chelli បានអះអាងថា "វាយមួយខ្សែតីអាចព្យាបាលជំងឺ និងបណ្តេញព្រលឹងខ្មោច"។

ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ដែលមកស្ម័គ្រចិត្តឱ្យគេវាយដែរនោះ គឺមានបញ្ហាមករដូវមិនទៀងទាត់ ហើយគិតថា ពិធីបុណ្យនេះអាចជួយព្យាបាលបញ្ហារបស់នាងបាន។

ក្នុងករណីមួយទៀត ស្រ្តីទើបតែរៀបការម្នាក់ត្រូវបានវាយនឹងរំពាត់ ដោយសារសាច់ថ្លៃរបស់នាងគិតថា នាងត្រូវបានវិញ្ញាណខ្មោចសណ្ឋិត ហើយវិញ្ញាណនោះនឹងមិននាំសំណាងចូលផ្ទះថ្មីរបស់នាងនោះទេ។

នៅពេលសួរថាតើពិធីបុណ្យបែបនេះគឺជាបទឧក្រិដ្ឋដែរទេ អាចារ្យម្នាក់បាននិយាយថា "វាជាជំនឿរបស់មនុស្ស ដែលនាំពួកគេមកដល់ទីនេះ។ ប្រសិនបើគ្មាននរណាម្នាក់មកឱ្យគេវាយនឹងរំពាត់ទេនោះ យើងនឹងមិនទៅដល់ផ្ទះរបស់ពួកគេហើយសុំឱ្យពួកគេចេញមកដេកដីឱ្យយើងវាយនោះទេ"៕

 

adverise with khmeread