លោក Mark Hughes អាចនឹងត្រូវបណ្តេញចេញប្រសិនបើ Southampton ចាញ់ក្នុងការប្រកួតបន្ទាប់

          គ្រូបង្វឹកក្រុម Southampton លោក Mark Hughes កំពុង​ប្រឈមមុខ​នឹង​ការ​បណ្តេញ​ចេញ ប្រសិនបើ​ពួកគេ​មិន​អាច​ឈ្នះ​ក្រុម Watford ក្នុង​ទឹកដី​នៅ​ថ្ងៃសៅរ៍​នេះ ។

          កាល​ពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ក្រុម Southampton ចាញ់​ក្រុម​ Man City៦-១ នៅ​ក្រៅទឹកដី មានន័យថា ពួកគេទើបនឹង​ឈ្នះ​១ប្រកួត​ក្នុង​លីក​នៅ​រដូវ​កាល​នេះ គឺឈ្នះក្រុម Crystal Palace កាលពីថ្ងៃទី​១​ខែកញ្ញា។      

          អ្នក​គាំទ្រ​មួយចំនួន​ធុញទ្រាន់​នឹង​ទម្រង់លេងដែល​លោក Hughes ប្រើ​ប្រាស់​ជាមួយក្រុម Southampton ។ លោក Hughes គឺជា​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម Southampton ហើយ​លោកក៏ជា​អ្នក​សង្គ្រោះ​ពួកគេ​ពី​តំបន់​កាត់ចេញកាល​ពីរដូវ​កាល​មុន​ផងដែរ​ បន្ទាប់ពី​លោកចូល​ជំនួស​លោក Mauricio Pellegrini ។

          គេជឿថា ថ្នាក់ដឹកនាំ​បាន​ត្រៀម​រួចហើយ​ ដើម្បី​ចាត់វិធាន​ការ​ណ៍​ប្រ​សិនបើ​ក្រុម​នេះ​មិន​អាចយក​ឈ្នះ​នៅ​ចុងសប្តាហ៍​នេះ។ បេក្ខភាពនាំមុខ​គេ​​ដែល​អាច​មក​ជំនួស​តំណែង​របស់​លោក Hughes គឺមានលោក Sam Allardyce និង​លោក David Moyes ហើយលោក Leonardo Jadim ក៏ស្ថិតក្នុង​បញ្ជី​បេក្ខភាព​ដែល​ក្លឹប Southampton ចង់បាន​ផងដែរ​ ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់រូប​នេះគ្រោង​នឹង​ផ្ទេរ​ទៅ​ដឹកនាំ​ក្លឹបនៅ​ក្របខណ្ឌ Chinese Super League របស់​ចិន។

          ប៉ុ​ន្តែក្រុមអ្នក​គាំទ្រ​​ពេញចិត្ត​អតីត​អ្នក​ចាត់​ការ​ Godon Strachan៕

adverise with khmeread