adverise with khmeread 1

​ដេញ​លោក Van Gaal? Juan Mata សង្គ្រោះ​បិសាច​ក្រហម​ដើម្បី​បន្ត​ក្តី​សុបិន​កំពូល​តារាង​ទាំង​៤

​ក្រុម​បិសាច​ក្រហម Manchester United បានទទួល​ជ័យជម្នះ​មួយទៀត​ហើយ បន្ទាបពី​បំបាក់​ក្រុម Watford ក្នុង​លទ្ធផល ១-០ កាលពី​យប់មិញ ជាមួយនឹង​កីឡាករ​វ័យក្មេង​ជាច្រើន​បានចាប់ផ្តើម​ក្នុងការ​ប្រកួត​នេះ​។​

​ប៉ុន្តែ​កីឡាករ​ដែល​ភាគច្រើន​មាន​វ័យ ២៣ ឆ្នាំ មិន​អាចជួយ​ក្រុម​រក​គ្រាប់​បាល់​បានឡើយ​។ ទោះជា​យ៉ាងនេះ​ក្តី ខ្សែបម្រើ Mata បានបង្ហាញ​ថ្វី​ជើង​ឲ្យ​សិស្ស​ប្អូន​ជំនាន់​ក្រោយ​បានឃើញ​ពី​ការទា​ត់បាល់ Free Kick ដ៏​អស្ចារ្យ​របស់ខ្លួន​ក្នុង​នាទី​ទី ៨៣ ធ្វើ​ឲ្យ Man Utd កាន់​តែមាន​ទឹកមាត់​លេប​កាន់តែខ្លាំង​ចំពោះ​ទីតាំង​កំពូល​ទាំង​បួន​។​

​ក្រោយ​បញ្ចប់​ការប្រកួត លោក Van Gaal បាន​និយាយថា "​យើង​ត្រូវតែ​រក្សា​រឿង​ទាំងនេះ​ពីមួយ​ជំហាន​ទៅមួយ​ជំហាន​។ យើង​នៅតែ​ធ្វើការ​ប្រយុទ្ធ​ដើម្បី​ទីតាំង​កំពូល​ទាំង​បួន និង​ព្រមទាំង​ជុំ​នៃ​ការប្រកួត FA Cup និង Europa League ផងដែរ ដូច្នេះ​ខ្ញុំ​គិតថា​វា​មិនអាក្រក់​នោះទេ​"​។​

​គាត់​បាន​សរសើរ​ដល់​កីឡាករ​ក្មេង​ថា "​ខ្ញុំ​គិតថា យុវជន​បាន​ផ្តល់ឱ្យ​យើង​នូវ​សញ្ញាណ​ជាច្រើន​។ អ្នកឃើញ​ក្តី​រីករាយ និង​កីឡាករ​កំពុងតែ​សើច និង​វា​ស្រស់បំព្រង​ណាស់​ដែល​ឃើញបែបនេះ​"​។​

​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​លាតត្រដាង​ទៀតផង​ដែរ​ថា គាត់​ប៊ិះ​នឹង​ដក Mata ចេញ​ទៀតផង​មុននឹង​គាត់​រក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​។​

​គាត់​បាន​បន្តទៀតថា "​វា​ជា​ការពិត​ព្រោះ​គាត់​បាន​ដើរ​ប៉ាំង​ខ្ញើ​ក​នៅពេលនោះ​។ បន្ទាប់មក​គាត់​រក​គ្រាប់​បាល់ ដូច្នេះ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បានអនុញ្ញាត​ឲ្យ​គាត់​លេង​បន្ត​។ វា​ជា​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ពី​កីឡាករ​ដ៏​អស្ចារ្យ​"​។​

​គួរបញ្ជាក់​ផងដែរ​ថា នេះ​ជា​ជ័យជម្នះ​ទី​បួន​ជាប់​គ្នា​របស់​បិសាច​ក្រហម​ហើយ បន្ទាប់ពី​ចាញ់​នៅ​ក្របខ័ណ្ឌ Europa League ជើង​ទីមួយ​មក​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់