អត្ថប្រយោជន៍សុខភាពនៃការលេងនៅមាត់សមុទ្រ ដែលអ្នកស្ទើរតែមិនដឹងសូម្បីតែបន្តិច

តើលោកអ្នកកំពុងគិតចង់ទៅដើរលេងនៅមាត់សមុទ្រមែនទេ? ត្រូវប្រាកដថា គម្រោងការរបស់លោកអ្នកប្រព្រឹត្តទៅដូចការគ្រោងទុក។ ក្រៅពីអនុញ្ញាតឱ្យលោកអ្នកថតរូបដ៏ស្រស់ស្អាតដើម្បីបង្ហោះលើបណ្តាញសង្គម ឆ្នេរសមុទ្រក៏ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្បើមដល់លោកអ្នកផងដែរ។ 

១. វាជួយឱ្យលោកអ្នកទទួលបាននូវវីតាមីន D 
ការដេកអាំងថ្ងៃមាត់សមុទ្រជួយផ្តល់នូវប្រភពវីតាមីន D ដោយឥតគិតថ្លៃ ដែលជាសារធាតុចិញ្ចឹមមួយជួយជំរុញអារម្មណ៍របស់អ្នកឱ្យរីករាយ។ អ្នកជំនាញនិយាយថា អាំងថ្ងៃ ១០ នាទី គឺអាចទទួលបានវីតាមីន D គ្រប់គ្រាន់ដើម្បីកម្ចាត់ស្ត្រេសនិងភាពតានតឹង។ 

២. វាក៏ផ្គល់ផ្គង់ជាតិអ៊ីយ៉ូតដល់រាងកាយរបស់អ្នកផងដែរ
ការទៅលេងមាត់សមុទ្រគឺល្អបំផុតសម្រាប់ក្រពេញទីរ៉ូអ៊ីតរបស់អ្នក ដែលជាក្រពេញមួយស្ថិតនៅក្នុងក ដែលបញ្ចេញអ័រម៉ូនជាច្រើនដើម្បីសម្រួលឱ្យអ្វីៗជាច្រើនដំណើរការជាប្រក្រតី ដូចជា អត្រារំលាយអាហារ កម្រិតជាតិស្ករក្នុងឈាម និង សីតុណ្ហភាពក្នុងខ្លួន។ ទឹកសមុទ្រគឺផ្ទុកនូវជាតិអ៊ីយ៉ូតយ៉ាងច្រើនមហាសាល ដែលជាសារធាតុរ៉ែមួយដ៏សំខាន់សម្រាប់ឱ្យក្រពេញទីរ៉ូអ៊ីតបំពេញមុខងារបានល្អ ហើយអ៊ីយ៉ូតក៏អាចទទួលបានតាមរយៈស្បែកផងដែរ។

៣. វាជួយព្យាបាលរាប់បញ្ហាស្បែកទាំងឡាយ
តើអ្នកកើតមុន ហើយចង់ស្វែងរកវិធីគ្មានជាតិគីមីដើម្បីកម្ចាត់វាទេ? អ៊ីចឹង គួរចំណាយពេលឱ្យបានញឹកញាប់នៅមាត់ឆ្នេរ! ការហែលទឹកសមុទ្រប្រៃគឺជាឱសថដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលមុន ពីព្រោះវាមានគុណសម្បត្តិប្រឆាំងបាក់តេរី ហើយវាក៏ជួយពន្លឿនការព្យាបាលបញ្ហាស្បែករលាកផងដែរ។ 

៤. វាជួយឱ្យសាច់ដុំតឹងណែនល្អ និង ជួយដុតកាល់ឡូរី
ការហែលទឹកសមុទ្រគឺជាទម្រង់នៃលំហាត់ប្រាណដ៏អស្ចារ្យ។ ហែលទឹកសមុទ្រអនុញ្ញាតឱ្យលោកអ្នកធ្វើលំហាត់ប្រាណសាច់ដុំដោយមិនចាំបាច់ដាក់សម្ពាធខ្លាំងលើសន្លាក់។ ការចូលរួមកីឡាលើឆ្នេរខ្សាច់ដូចជាលេងបាល់ទះ គឺជាវិធីហាត់ប្រាណដ៏ល្អដើម្បីដុតកាល់ឡូរី ក៏ដូចជារក្សាចង្វាក់បេះដូងល្អ និងសួតល្អផងដែរ។ 

៥. វាជួយលោកអ្នកបំបាត់ស្ត្រេសយ៉ាងមានប្រសិទ្ធភាព
គ្មានអ្វីអាចជួយឱ្យលោកអ្នកបំភ្លេចចោលនូវបរិយាកាសអ៊ូអរអាប់អួរនៅទីក្រុងពូកែជាងការដែលបាននៅហ៊ុមព័ទ្ធជុំវិញដោយធម្មជាតិដ៏ស្រស់បំព្រងនោះឡើយ។ ការនៅមាត់ឆ្នេរជាវិធីដ៏អស្ចារ្យដើម្បីបំបាត់ស្ត្រេស និងសម្រាប់រាល់សម្ពាធទាំងឡាយដែលមានក្នុងជីវិតដ៏មមាញឹក។ 

៦. វាជួយឱ្យលោកអ្នកមានគំនិតស្រស់ថ្លានិងមានសន្តិភាពក្នុងចិត្ត
ការដែលបានហែលទឹកសមុទ្រដ៏ថ្លា និង គយគន់ផ្ទៃមេឃធំល្វឹងល្វើយលើផ្ទៃសមុទ្រ ជួយឱ្យលោកអ្នកមើលឃើញពិភពលោកធំជាងបញ្ហារបស់លោកអ្នករាប់លានដង និងជួយឱ្យលោកអ្នកមានផ្នត់គំនិតមួយថា ការជម្នះលើបញ្ហាមិនមែនជារឿងពិបាកទេ៕  

adverise with khmeread

អ្នកនឹងចូលចិត្ត