តោះមកស្គាល់អ្នកប្រដាល់សេរីជប៉ុន ខ្លាំងកម្រិតណា ដែលមកចង់ភ្លក្សរសជាតិកណ្តាប់ដៃរបស់ Floyd Mayweather

អ្នកប្រដាល់សេរីជប៉ុន Tenshin Nasukawa ដែលមានបំណងបង្កើតប្រវត្តិសាស្ត្រដោយផ្តួលកីឡាករប្រដាល់ជើងខ្លាំងអាមេរិក Floyd Mayweather បានអះអាងថា កណ្តាប់ដៃឆ្វេងរបស់គាត់គឺដូចជា "ភ្លើងរន្ទះ" ដែលនឹង "ផ្លាស់ប្តូរពិភពលោក"។

អ្នកប្រដាល់មុខដូចកូនក្មេងសក់ទង់ដែងដែលទើបចាកចេញពីវ័យជំទង់ទើបបានពីរបីខែរូបនេះ ពុំសូវមានអ្នកស្គាល់នៅក្រៅប្រទេសជប៉ុនរបស់គាត់នោះទេ មុនពេលការប្រកាសដ៏ភ្ញាក់ផ្អើលនៃការប្រកួតថ្ងៃចូលឆ្នាំសកលរបស់គាត់ជាមួយជើងខ្លាំងមិនស្គាល់ចាញ់ Floyd Mayweather។

ប៉ុន្តែអ្នកប្រដាល់អាយុ ២០ ឆ្នាំមកពីទីក្រុងឈីបានៅជិតទីក្រុងតូក្យូរូបនេះ ត្រូវបានគេចាត់ទុកថាជាអ្នកប្រដាល់ដ៏អស្ចារ្យមួយរូបនៅក្នុងរង្វង់ក្បាច់គុនប្រយុទ្ធរបស់ជប៉ុន ហើយបានចាប់ផ្តើមហាត់ការ៉ាត់តេតាំងពីអាយុ ៥ ឆ្នាំ។

ដូច Floyd Mayweather ដែរ Nasukawa មិនដែលចាញ់ម្តងណាឡើយ ដោយឈ្នះទាំង ២៧ លើកក្នុងកីឡាប្រដាល់សេរីអាជីព ដោយផ្តួលដៃគូឱ្យសន្លប់ ២០ លើក។ រូបគេបានឈ្នះ ៤ លើកក្នុងចំណោមការប្រកួតក្បាច់គុនចម្រុះទាំង ៤លើក។

យោងតាមវេបសាយផ្លូវការរបស់គាត់បានឱ្យដឹងថា Nasukawa បានឈ្នះជើងឯកការ៉ាត់តេពិភពលោកសម្រាប់កុមារ នៅពេលគាត់នៅជាសិស្សថ្នាក់ទី ៥ ហើយបានប្តូរទៅរកកីឡាប្រដាល់សេរីនៅមួយឆ្នាំក្រោយ។

Nasukawa បានចាប់ផ្តើមអាជីពជាអ្នកប្រដាល់សេរីចំតួនៅអាយុ ១៦ ឆ្នាំ ហើយបានក្លាយជាជើងឯកទម្ងន់ស្រាលឯកពិភពលោកនៅមួយឆ្នាំក្រោយ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត