ទើបតែរៀបការជាមួយគ្នាបានប្រហែលមួយម៉ោង នាំគ្នាឡើងជិះឧទ្ធម្ភាគចក្រធ្លាក់ស្លាប់យ៉ាងអាណោចអាធម៌

យោងតាមមន្ត្រីប៉ូលិសបានឱ្យដឹងថា ប្ដីប្រពន្ធវ័យក្មេងមួយគូមកពីរដ្ឋ Texas ត្រូវបានសម្លាប់ នៅពេលឧទ្ធម្ភាគចក្រសម្រាប់ដឹកពួកគេពីកន្លែងរៀបការធ្លាក់កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន។

Will Byler និង Bailee Ackerman Byler គឺជានិស្សិតមកពីសាកលវិទ្យាល័យ Sam Houston State University។ ការស្លាប់របស់ពួកគេត្រូវបានចេញផ្សាយដំបូងនៅលើកាសែតនិស្សិត។

ការធ្លាក់ឧទ្ធម្ភាគចក្រកើតឡើងនៅជិតទីក្រុង Uvalde ឆ្ងាយពីទីក្រុង San Antonio ប្រមាណ ១៣៥ គីឡូម៉ែត្រ។

នៅលើបណ្ដាញសង្គម អ្នកចូលរួមពិធីមង្គលការនោះបាននាំគ្នាផុសសាររំលែកទុក្ខយ៉ាងក្រៀមក្រំលើរូបរៀបការរបស់ពួកគេ។

អ្នកទាំងពីរបានរៀបការនឹងគ្នាប្រហែលជាង ១ ម៉ោងប៉ុណ្ណោះ មុនពេលឧទ្ធម្ភាគចក្របានធ្លាក់នៅលើកសិដ្ឋានគ្រួសារ Byler នៅរដ្ឋ Texas ភាគខាងត្បូង។

យោងតាមកាសែតនិស្សិត Will Byler កំពុងរៀនវិស្វកម្មកសិកម្ម ចំណែកឯ Bailee Ackerman Byler កំពុងសិក្សាពីការទំនាក់ទំនងផ្នែកកសិកម្ម។


ហើយអ្នកទាំងពីររូបនេះក៏ស្ថិតក្នុងឆ្នាំបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដែលពួកគេកំពុងរៀនផងដែរ៕


 

adverise with khmeread