adverise with khmeread 1

​ប្រិយមិត្ត​ហង្ស​ក្រហម​ចំអក​ឱ្យ Raheem Sterling បន្ទាប់ពី​ចោះ​ខ្សែការពារ Flanagan មិន​រួច​

​ខ្សែបម្រើ​ប្រយុទ្ធ Sterling ត្រូវបាន​ដូរ​ចេញ​ក្នុង​តង់​ទីមួយ​បន្ទាប់ពី​ជួប​ការលំបាក​នៃ​ការវិលត្រឡប់​ទៅកាន់​ទឹកដី Anfield ខណៈ Liverpool ស្វាគមន៍ Man City​។​

​តារា​អន្តរជាតិ​អង់គ្លេស​រូបនេះ​ត្រូវបាន​តាម​ចាប់​ខ្លាំង​បំផុត​ដោយ​ខ្សែការពារ​ហង្ស​ក្រហម​កីឡាករ Jon Flanagan ដែល​រូបគេ​បានដាក់​ការតាំង​ចិត្ត​ដើម្បី​រក្សា​កីឡាករ​របស់ Man City ឲ្យ​ស្ងាត់​លើ​ទីលាន​តែម្តង​។​

​ក្រុម​អ្នកគាំទ្រ Liverpool សប្បាយរីករាយ​ដែល​ឃើញ​អតីត​កីឡាករ​របស់ខ្លួន ដែល​បាន​ចូលរួម​ជាមួយ​ក្លឹប​អ្នក​មាននៅ​ទីក្រុង​ម៉ាន់​ឆេស​ស្ទឺ​កាលពី​រដូវ​កាល​មុន ជួប​កាល​លំបាក​យ៉ាងខ្លាំង​បែបនេះ​។​

​ពេល​បានឃើញ​គាត់​អង្គុយ​នៅ​កៅអី​បម្រុង​បន្ទាប់ពី​ធ្វើ​អ្វី​មិនកើត​ក្នុង​តង់​ទីមួយ ក្រុម​អ្នកគាំទ្រ​រឹតតែ​រីករាយ​ហួសប្រមាណ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់