រកឃើញពីងពាងក្បាលដូចឆ្កែនៅប្រទេសអេក្វាទ័រ

រូបភាពកំពុងល្បីមួយនៅលើបណ្ដាញសង្គម Twitter បានបង្ហាញនូវសត្វពីងពាងចម្លែករកឃើញក្នុងព្រៃប្រទេសអេក្វាទ័រ។

Bunny Harvestman គឺជាពីងពាងជើង ៨ ពណ៌លឿង មិនដូចជាពីងពាងដទៃទៀតនោះទេ។

វាមានក្បាលពណ៌ខ្មៅដូចក្បាលឆ្កែ ជាមួយនឹងភ្នែកពណ៌លឿង។

ការរកឃើញពីងពាងចម្លែកនេះ ត្រូវបានគេជជែកគ្នាពេញអនឡាញ ដោយគេគិតថាវាគឺជាពីងពាងគួរឱ្យស្រឡាញ់ ហើយវាក៏បានឱ្យអ្នកលេងមួយចំនួនគិតថាវាគឺជារូបភាពកាត់តផងដែរ។

អ្នកថតរូបភាព Andreas Kay បានថតរូបភាពពីងពាងមិនធម្មតាជាឯកសារក្នុងព្រៃអាម៉ាហ្សូនក្នុងឆ្នាំ ២០១៧។

ខណៈដែលអ្នកវិទ្យាសាស្ដ្របានដាក់ឈ្មោះពីងពាងនោះថា Metagryne Bicolumnata ពីងពាងល្អិតនេះបានក្លាយជាពីងពាង Bunny Harvestman ដោយសារតែរូបរាងរបស់វា។

បើទោះជាវាមើលទៅចម្លែក និងគួរឱ្យញញើតខ្លះ ប៉ុន្ដែពីងពាងនេះ គឺមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ៕


 

adverise with khmeread