បាតជើងក្មេងតូចរលាកកម្រិតទី២បន្ទាប់ពីឈរលើគម្របលូដែកដ៏ក្តៅ

កូនតូចម្នាក់ទទួលរងការរលាកកម្រិតពីរលើបាតជើងទាំងសងខាង បន្ទាប់ពីឈរលេងនៅលើបន្ទះលោហៈដែលមានកម្ដៅក្ដៅ ខណៈដែលលេងនៅសួនកម្សាន្តមួយ។

ម្ដាយរបស់ក្មេងអាយុ ១៨ ខែឈ្មោះ Simone Pickering បានអង្គុយឆ្ងាយពីកូនស្រីរបស់នាងត្រឹមតែប៉ុន្មានម៉ែត្រនៅសួន Ipswich River Heart Parklands ភាគនិរតីទីក្រុង Brisbane របស់អូស្ត្រាលីនៅពេលនោះ។

Pickering និយាយថា នាងបានស្រែកយំ មុនពេលស្ទុះទៅមើលកូនរបស់នាង ដែលស្ទើរតែ "ជាប់ជើងទ្រឹង" នៅលើគម្របឡូដែកនោះទៅហើយ។

ស្ដ្រីជាម្ដាយ និងប្ដី ភ្លាមៗភ័យតក់ស្លុតជាខ្លាំង និងបានប្រញាប់ប្រញាល់នាំកូនតូចរបស់ខ្លួនទៅមន្ទីរពេទ្យ កន្លែងដែលពេទ្យបានដាក់ថ្នាំបំបាត់ការឈឺចាប់ និងធ្វើការវះកាត់ភ្លាមៗតែម្ដង។

ស្ដ្រីជាម្ដាយនោះបានបណ្ដោយក្មេងឱ្យលេងទាំងកណ្ដាលថ្ងៃត្រង់ដោយមិនមានស្បែកជើង ហើយនៅពេលនោះសីតុណ្ហភាពមានកម្រិត ២៥ អង្សាប៉ុណ្ណោះ ទើបនាងឱ្យក្មេងដោះស្បែកជើងលេង។

ហើយនាងក៏បានធ្វើការចោទប្រកាន់ទៅអ្នកគ្របគ្រងសួន ដោយចោទថា ធ្វេសប្រហែស និងធ្វើការដូចខ្វះប្រាក់ធ្វើគម្របលូថ្មអ៊ីចឹង៕


 

adverise with khmeread