adverise with khmeread 14569558626247

Ronaldo លែង​ខ្វល់​រឿង​សមាជិក​ក្រុម​របួស សំខាន់​យកឈ្នះ​ដៃគូ​ប្រកួត​

​    ​Real Madrid បាន​បំបាក់​ក្រុម Levante ៣​ទល់នឹង​១​ក្នុង​លទ្ធផល​មួយ ដែល​តឹង​បំផុត​កាលពី​យប់​ម្សិលមិញ​។​

​    ​Ronaldo ទទួលបាន​បាល់​ពិន័យ​១១​ម៉ែត្រ​និង​ទាត់​បញ្ចូល​ទី​ក្នុង​តង់​ទីមួយ​នាំមុខ​មុន ១-០ នៅ​នាទី​ទី​៤៣ ហើយ​នៅ​តង់​ទី​ពីរ​ដដែល​នៅ​នាទី​ទី ៣៨ កីឡាករ Diego Marino របស់ Levante បាន​ភ្លាត់ស្នៀត​ធ្វើឱ្យ​ចូល​ទី​ខ្លួនឯង​មួយគ្រា​ប់ ដោយ​ធ្វើឱ្យ Real នាំមុខ​មុន ២-០ ហើយ​ក្រោយមក​នៅ​តង់​ទី​១​ដដែល​ក្រុម​ម្ចាស់ផ្ទះ​បាន​តាម​បាន​១​វិញ​ដោយ​កីឡាករ Deyverson ក្នុង​នាទី​៣៩ ក្នុងការ​វាយបក​ភ្លាមៗ​យ៉ាង​ជក់ចិត្ត​។​

​    ​ដោយសារ Real មាន​កីឡាករ​របួស​ច្រើន ទើប​គ្រូបង្វឹក​លោក Zidane ចាប់ផ្ដើម​ជ្រើស​ជម្រើស​១១​នាក់​មួយ​ផ្សេងទៀត ដែលមាន​ទម្រង់​លេង​ប្លែក​ថ្មី​។ កីឡាករ​ដែល​គាត់​បានជ្រើសរើស​ប្រយុទ្ធ​ជាមួយ Ronaldo គឺ Mayoral ដែលជា​កីឡាករ​យុវជន​។ ហើយ​ខ្សែបម្រើ​វ័យក្មេង​ពីររូប​ទៀត ដែល​គាត់​បានដាក់​ប​ញ្ជូ​ល​ជំនួស James និង Kroos គឺ Casemiro និង Lucas Vazquez ខណៈ​អ្នកចាំទី​ត្រូវបាន​ខ្សែការពារ​ដូចជា Danilo, Raphael Varane, Pepe, និង Nacho ជា​អ្នក​ជួយ​រាំង​គ្រាប់​បាល់​ស៊ុត​។​

​    ​តួអង្គ​សំខាន់​នៅ​យប់មិញ​នេះ​គឺជា Ronaldo ដោយ​គាត់​រក​គ្រាប់​បាល់​មុនគេ​ក្នុង​ក្រុម​បន្ទាប់ពី​តង់​ទី​១ ហើយ Real រកបាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​៩២ ធ្វើឡើង​ដោយ Isco បន្ទាប់ពី Ronaldo បញ្ជូន​បាល់​ឲ្យ​យ៉ាង​ស្អាត​។​

​    ​ចប់​ការប្រកួត Real Madrid ទទួលបាន​៣​ពិន្ទុ​ត្រឡប់ទៅផ្ទះ ហើយនឹង​ត្រូវ​ទទួល​ក្រុម​ភ្ញៀវ Celta នៅ​សប្ដាហ៍​នេះដែរ​៕​

adverise with khmeread

មតិយោបល់