AC Milan គ្រោងដាក់សំណើរផ្ទេរខ្សែការពារ Eric Bailly នៅខែមករា

          ក្លឹប AC Milan មាន​គម្រោង​ដាក់សំណើ​ផ្ទេរ​ខ្សែការ​ពារ Bailly របស់​ក្លឹប Man Utd ​ខណៈ​កីឡាករ​កូតឌីវ័រ​រូបនេះ​​មិន​សប្បាយចិត្ត​និង​ចង់​បាន​ឱកាស​បង្ហាញមុខ​ច្រើនជាងនេះ។

Man Utd បាន​ចំណាយ​៣០​លានផោន​ដើម្បីនាំយក​ Bailly ពី​ក្លឹប Villarreal កាល​ពីឆ្នាំ​២០១៦​ ប៉ុន្តែ Bailly មិនបាន​បង្ហាញមុខ​ទេ ចាប់តាំងពីត្រូវ​បាន​ប្តូរ​ចេញ​វិញ​ បន្ទាប់​ពី​លេងបាន​១៩នាទី អំឡុង​ពេល​ក្រុម​ Man Utd ឈ្នះ​ក្រុម Newcastle United ៣-២ កាល​ពីថ្ងៃទី​៦​ខែ​តុលា។

          ខ្សែបម្រើ​កណ្តាល​វ័យ​២៤​ឆ្នាំ​រូបនេះ​ក្លាយ​ជា​កីឡាករ​បម្រុង​ដែល​មិន​ត្រូវ​បាន​ប្រើ​ក្នុង​ជំនួប​ជាមួយ​ក្រុម​​ Chelsea ​និង​ក្រុម Juventus មុន​ពេល​លោក Jose Mourinho ដក​កីឡាករ​រូបនេះ​ចេញ​ពីក្រុមជម្រើស​ក្នុង​ប្រកួត​ថ្មី​បំផុត​ជា​មួយ​ក្រុម​ Everton និង​ក្រុម Bournemouth ។

          ការចរចាជុំវិញ​កិច្ច​សន្យា​ថ្មី​សម្រាប់ Bailly ជាមួយ Man Utd មិន​ទាន់​លេចចេញជា​រូប​រាងនៅឡើយ​ទេ ហើយ​ AC Milan បាន​ចូល​រួម​ជាមួយ​ក្រុមផ្សេងទៀត​នៅ​ក្របខណ្ឌ​​ PL ​ដើម្បីប្រជែងផ្ទេរ​យក​ខ្សែការ​ពាររូបនេះ៕

adverise with khmeread