Chelsea ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Callum Wilson របស់ក្លឹប Bournemouth

            ការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់កីឡាករ Callum Wilson ​​បានធ្វើឲ្យ​ក្លឹប Chelsea ​ចាប់អារម្មណ៍។ កីឡាកររូបនេះ​កំពុង​ឡើង​ជើង​ខ្លាំង​ជាមួយ​ក្រុម Bournemouth​ បន្ទាប់ពី​ចាប់ផ្តើម​រដូវកាលថ្មី​​បាន​យ៉ាងល្អ។

          កីឡាករ​វ័យ២៦​ឆ្នាំ​រូបនេះ​រកបាន​៧​គ្រាប់​និង​បង្កើត​ឱកាស​៤​គ្រាប់​ផ្សេងទៀតរហូត​មកទល់ពេលនេះ។ គ្មាន​ខ្សែប្រយុទ្ធណាមាន​ចំណែក​ក្នុង​ការ​រកគ្រាប់បាល់​ច្រើន​ជា​ង Wilson ទេនៅ​រដូវកាល​នេះ។ ​ទម្រង់លេងរបស់កីឡាកររូបនេះបានធ្វើ​ឲ្យគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស​លោក Gareth Southgate កោះ​ហៅ​មក​ចូល​រួម​ជាមួយ​ក្រុម​អង់គ្លេស​។

          ភាព​លេចធ្លោនេះបាន​ធ្វើ​ឲ្យ​​ Chelsea ​ចង់​បាន​ ហើយ​ពួកគេ​អាចនឹង​បង្កើន​ការ​តាមប្រមាញ់​នៅ​ខែមករា​នេះ ។

Wilson មាន​កិច្ច​សន្យា​ជាមួយ​ក្រុម Bournemouth រហូត​ដល់​ឆ្នាំ​២០២២ បន្ទាប់ពី​ចុះកិច្ច​ព្រមព្រៀង​ថ្មី​កាល​ពី​ខែ​កក្កដា៕

adverise with khmeread